រដ្ឋសភា​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ដល់​សមាសភាព​​គណៈរដ្ឋមន្ត្រី​​ទើប​រុះរើ​ថ្មី

រដ្ឋសភា​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ដល់​សមាសភាព​​គណៈរដ្ឋមន្ត្រី​​ទើប​រុះរើ​ថ្មី ដោយ​សំឡេង​គាំទ្រ ៧០​សំឡេង មិន​គាំទ្រ ២៤​សំឡេង និង​អនុប្បវាទ ១៣​សំឡេង។

ការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ពី​រដ្ឋសភា​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា នេះ ធ្វើ​ឡើង​តាម​ការ​ស្នើ​របស់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​រុះរើ​គណៈរដ្ឋមន្ត្រី។

ថ្លែង​ក្នុង​ថ្ងៃ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​ដល់​សមាសភាព​​គណៈរដ្ឋមន្ត្រី​​ទើប​រុះរើ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ឌឺដង​ទៅ​បក្ស​សង្គ្រោះជាតិ ដែល​និយាយ​តាម​សារព័ត៌មាន ថា មិន​បោះឆ្នោត​គាំទ្រ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នេះ​ផង​ដែរ។

លោក ហ៊ុន សែន ថា ទង្វើ​របស់​គណបក្ស​សង្រ្គោះជាតិ គឺ​មិន​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​ជំពាក់​គុណ បក្ស​ប្រឆាំង​ឡើយ​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិន​ព្រួយ​បារម្ភ​ការ​លើក​ឡើង​នេះ​ដែរ ព្រោះ​បក្ស​កាន់​អំណាច​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​អនុម័ត។ តែ​លោក ហ៊ុន សែន ហាក់​ញញឹម​ញញែម ដោយ​យក​កាមេរ៉ា​ទូរស័ព្ទ​ថត​លទ្ធផល​ទុក ក្រោយ​រដ្ឋសភា​បោះឆ្នោត​រួច។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ លទ្ធផល​នៃ​សំឡេង​គាំទ្រ ក៏​មាន​សំឡេង​ពី​បក្ស​ប្រឆាំង​ចំនួន​២​សំឡេង​ផង​ដែរ ហើយ​ពេល​បោះឆ្នោត​ទៀតសោត រដ្ឋសភា​ក៏​ស្នើ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ៣​រូប​គឺ​លោក អ៊ូ ច័ន្ទឫទ្ធិ អ្នកស្រី លី ស្រីវីណា និង​អ្នកស្រី ជូឡុង ស៊ូមូរ៉ា ឲ្យ​ជួយ​កិច្ចការ​ពេល​បោះឆ្នោត​សេចក្ដី​ទុក​ចិត្ត​នោះ​ទេ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។