Justin លេងខ្លួន​ម៉ាអេម​​ពេល​ច្រៀង​​បើក​ឆាក​កម្មវិធី iHeartRadio Music Awards

ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ iHeartRadio Music Awardsដែល​រៀបចំ​ឡើង​កាល​​ពី​ថ្ងៃ​​យប់​ថ្ងៃ​សៅរ៍​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក​ តារា​ចម្រៀង​ Justin Bieber គឺ​ជា​អ្នក​សម្ដែង​បើក​ក្បាល​កម្មវិធី។

 

 

ក្នុង​ពិធី​ដ៏​អស្ចារ្យ​​មាន​វត្តមាន​តារា​ស្រី​ប្រុស​ល្បី​ឈ្មោះ​ជា​ច្រើន​ចូលរួម​ដូច​ជា Taylor Swift, Selena Gomez, Iggy Azalea និង​Demi Lovato ជា​ដើម។ តារា​ចម្រៀង​វ័យ​២២​ឆ្នាំ Justin ដែល​ឈ្នះ​ពាន​​តារា​ចម្រៀង​ប្រុស​ល្អ​ប្រចាំ​ឆ្នាំ (Male Artist of the Year) បាន​ចេញ​មក​សម្ដែង​មុន​គេ​ដោយ​លើ​កយក​ចម្រៀង​កំពុង​ល្បី​២​បទ​មក​ច្រៀង។

 

ក្នុង​ឈុត​សំលៀកបំពាក់​អាវ​រងា​ដៃ​វែង​ពណ៌​ក្រហម​​ផ្សំ​ជា​មួយ​ខោ​ខៅប៊យ​មាន​ខោ​ជើង​ខ្លី​នៅ​ពី​ក្រៅ​អម​ដោយ​ស្បែក​ជើង​ក​វែង​ពណ៌​ទឹក​ប៊ិច Bieber លើក​យក​បទ​ “Love yourself” មក​ច្រៀង​មុន​គេ​ ដោយ​លេង​ជាមួយ​ហ្គីតា​​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​ខាង​មុខ​រាប់​រយនាក់​ភាគ​ច្រើន​ជា​នារីៗ។ បទ​ទី​២​គេ​បាន​លើក​យក​បទ “Company” ​មក​ចម្រៀង​បន្ត​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង៕

 

Justin លេងខ្លួន​ម៉ាអេម​​ពេល​ច្រៀង​​បើក​ឆាក​កម្មវិធី iHeartRadio Music Awards

 

Justin លេងខ្លួន​ម៉ាអេម​​ពេល​ច្រៀង​​បើក​ឆាក​កម្មវិធី iHeartRadio Music Awards

 

Justin លេងខ្លួន​ម៉ាអេម​​ពេល​ច្រៀង​​បើក​ឆាក​កម្មវិធី iHeartRadio Music Awards

 

Justin លេងខ្លួន​ម៉ាអេម​​ពេល​ច្រៀង​​បើក​ឆាក​កម្មវិធី iHeartRadio Music Awards

 

Justin លេងខ្លួន​ម៉ាអេម​​ពេល​ច្រៀង​​បើក​ឆាក​កម្មវិធី iHeartRadio Music Awards

 

ចុចអាន៖Justin បោក​ទូរសព្ទ Selena ក្រោយ​លេចឮ​មាន​ស្នេហា​ជាមួយ ​Charlie Puth

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail