ភ្នំពេញក្រោន និងប៉ូលិស មិនអាចរក្សាភាពខ្លាំងដូចកាលពីឆ្នាំចាស់

ខណៈក្រុមក្រសួងការពារជាតិ ព្រះខ័នរាជស្វាយរៀង និងខេមបូឌានថាយហ្គឺរ សុទ្ធតែទទួលបាន៣ពិន្ទុរៀងៗខ្លួន ក្នុងការប្រកួតវិលជុំសប្តាហ៍ទី៣នៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦នោះ ក្រុមម្ចាស់ជើងឯកភ្នំពេញក្រោន និងក្រុមប៉ូលិស មិនអាចបន្តយកឈ្នះលើក្រុមវេស្ទើន និងអាស៊ីអឺរ៉ុប ដែលពួកគេធ្លាប់ឈ្នះទាំង២ជើង ក្នុងការប្រកួតរដូវកាលមុននោះទេ គឺក្រុមទាំងនេះបានត្រឹមស្មើគ្នាប៉ុណ្ណោះ។
1
វាជាការពិត ដែលការប្រកួតរដូវកាលមិន ភ្នំពេញក្រោន ធ្លាប់លត់ក្រុមវេស្ទើន យ៉ាងចាស់ដៃទាំង២ប្រកួតក្នុងលទ្ធផល ៦-១ និង ១០-០ ប៉ុន្តែសម្រាប់ការវិលមកជួបគ្នានៅរដូវកាលថ្មីនេះ ភ្នំពេញក្រោន បានវាយបកតាមស្មើវេស្ទើន ទាំងព្រលឹងចុងសក់។

សម្រាប់ការប្រកួត នៅកីឡដ្ឋានវេស្ទើន កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ សែន មុន្នី បានធ្វើឲ្យក្រុមបាត់បង់កីឡាករសំខាន់ៗភ្នំពេញក្រោន មានអារម្មណ៍មិនស្រួលនោះទេ ខណៈរូបគេបានស៊ុតទម្លុះសំណាញទីនៅនាទីទី៣៦ ដើម្បីជួយឲ្យវេស្ទើន នាំមុន មុនពេលកីឡាករ Kelechi បានវាយបកតាមស្មើឲ្យភ្នំពេញក្រោន នៅនាទីទី៥៩វិញនោះ។
2
5
យ៉ាងណាក៏ដោយ ក្តីបារម្ភបានកើតមានឡើងចំពោះភ្នំពេញក្រោន ជាថ្មីម្តងទផត ខណៈកីឡាករ Mathew Oza បានជួយឲ្យវេស្ទើន នាំមុខម្តងទៀតនៅនាទីទី៧៧នោះ តែខ្សែប្រយុទ្ធជើងចាស់ កែវ សុខង៉ន បានរកគ្រាប់បាល់តាមស្មើឲ្យភ្នំពេញក្រោន នៅនាទីទី៨៩ ទាំងបុកពោះបំផុត។

ជាមួយលទ្ធផលនេះ បានធ្វើឲ្យក្រុមភ្នំពេញក្រោន មាន៥ពិន្ទុ លេខក្រុមណាហ្គាវើល១ពិន្ទុ តែតិចជាងក្រុមនៅកំពូលតារាងក្រសួងការពារជាតិ រហូតដល់៧ពិន្ទុ ដែលធ្វើឲ្យពួកគេមានការលំបាកយ៉ាងខ្លាំង ក្នុងការឡើងទៅកាន់កំពូលតារាងវិញ ដើម្បីបង្ហាញភាពខ្លាំងដូចកាលពីឆ្នាំមុន។
3
4
ចំណែកក្រុមស្នងការនគរបាលជាតិ(ប៉ូលិស) ក៏បានជួបរឿងមិនសូវសប្បាយចិត្តដូចភ្នំពេញក្រោនផងដែរ ខណៈការខិតខំវាយលុករបស់ពួកគេទៅលើក្រុមអាស៊ីអឺរ៉ុប នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ មិនយកឈ្នះលើក្រុមអាស៊ីអឺរ៉ុប ដែលពួកគេធ្លាប់ឈ្នះ ១-២ និង ៣-២ កាលពីឆ្នាំមុននោះ គឺក្រុមទាំង២នេះបានត្រឹមចែកគ្នាម្នាក់១ពិន្ទុ ជាមួយលទ្ធផលស្មើគ្នា ០-០។

លទ្ធផលនេះបានធ្វើឲ្យក្រុមប៉ូលិស មាន៣ពិន្ទុស្មើជាមួយក្រុមស៊ីម៉ាក់ ប៉ុន្តែច្រើនជាងក្រុមវេស្ទើន ចំនួន១ពិន្ទុ ខណៈក្រុមអាស៊ីអឺរ៉ុន ទើបតែបាន១ពិន្ទុ ក្នុងការប្រកួតលើកនេះទេ ព្រោះការប្រកួត៣លើកកន្លងមលពួកគេបានចាញ់៣លើកជាប់ៗគ្នាតែម្តង៕