រកឃើញម្ចាស់ជើងឯកសូហ្វតិន្នីស មុនពិធីបញ្ចុះបឋមសិលា

ការប្រកួតកីឡាសូហ្វតិន្នីដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០១៦ បានរកឃើញម្ចាស់ជយលាភី នៅលើទីលាន ដែលគេហៀបនឹងសាងសង់ថ្មី ក្នុងពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។
1
2
សម្រាប់ការប្រកួតកីឡាសូហ្វតិន្នីដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០១៦ មានអត្ថពលិក៦៨នាក់បានចូលរួម ដោយពួកគេលេងតំណាងក្លិបចំនួន១០ ក្នុងនោះមានក្លិបក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លិបអូឡាំពិក ក្លិបខេត្តព្រៃវែង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តកំពងើស្ពឺ អគ្គស្នងការនគរបាលជាតិ ក្លិប I Can និងក្លិបមហាជន។

តាមរយៈការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃ ដែលមាន៥ប្រភេទវិញ្ញាសាទាំងក្របខ័ណ្ឌអក្សរក និងអក្សរខនោះ កីឡាករ ឯក ចំរើន បានក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតវាយទោលក្របខ័ណ្ឌអក្សរក បន្ទាប់ពីរូបគេបានយកឈ្នះលើមិត្តរួមក្លិបក្រសួងមហាផ្ទៃរបស់គេ កាន់ សោភ័ណ្ឌ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីម្សិលមិញនោះ ខណៈលេខ៣បានទៅលើ ប៉ិល វណ្ណី និងលេខ៤ យី គាវិរៈ ដែលពួកគេមក ពីក្លិបក្រសួងការពារជាតិ។
3
4
ចំណែកកីឡាករ យី គាវិរៈ និង ប៉ិល វណ្ណី បានយកឈ្នះលើកីឡាករជប៉ុន Masato និង Komdo Shunsuke មកពីក្លិបមហាជន ក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីម្សិលមិញនោះដែរ ដើម្បីទទួលបានមេដាយមាសលើវិញ្ញាសាវាយគូបុរសអក្សរក ខណៈ អន សម្បត្តិ និង សៀវម៉ៅ បានលេខ៣ ហើយ ឯក ចំរើន និង កាន់ សោភ័ណ្ឌ បានលេខ៤ ហើយអ្នកទាំង៤នេះមកពីក្រសួងមហាផ្ទៃដូចគ្នា។

ដោយឡែក ការប្រកួតក្របខ័ណ្ឌអក្សរខ កីឡាករ ឌឹម សម្បត្តិ បានយកឈញនះ យី សារសារិទ្ធី ដើម្បីក្លាយជាម្ចាស់ជើងឯក លើវិញ្ញាសាវាយទោលបុរស ឯលេខ៣បានទៅ វិញ សុភា ដោយអ្នកទាំង៣នោះ មកពីក្លិបក្រសួងមហាផ្ទៃ ដូចគ្នា និងលេខ៤បានទៅ ប៉ិល វណ្ណា របស់ក្រសួងការពារជាតិ។
ចំណែកការប្រកួតវាយគូបុរស កីឡាករ ជា សែនវិស្សុត និង ឌឹម សម្បត្តិ បានក្លាយជាម្ចាស់ជើងឯក ក្រោយអ្នកទាំង២បានរួមគ្នាយកឈ្នះ យី រិទ្ធី និង ប៉ិល វណ្ណា នៅវគ្គផ្តាច់ព្រ័ត្រ ឯលេខ៣បានទៅ វិញ សុភា និង ពៅ វាសនា ខណៈលេខ៤ លី ស៊ុយ និង បូរ សុខរ័ត្ន។
6
7
ចំពោះការប្រកួតវាយគូចម្រុះ កីឡាករ យី សារសារិទ្ធី និងកីឡាការិនី យី សុទ្ធារី បានរួមគ្នាយកឈ្នះលើមិត្តរួមក្លិប ជា សែនវិស្សុត និងកីឡាការិនី ម៉េត ម៉ារីយ៉ាន ក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីម្សិលមិញនោះដែរ ដើម្បីក្លាយជាម្ចាស់ជើងឯក ខណៈលេខ៣បានទៅ សុខ សំអាត និង ឈុន យូអេង ហើយលេខ៤ លី ស៊ុយ និង បូរ សុខរ័ត្ន។

លោក ឈឹម ជួន ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានសម្តែងការអប់អរសារទចំពោះលទ្ធផលទាំងនេះ ប៉ុន្តែលោកបានលើកទឹកចិត្តឲ្យអ្នកដែលមិនទទួលបានចំណាត់ថ្នាក់ក្នុងការប្រកួតលើកនេះ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ឈានទៅប្រជែងយកជយលាភី ក្នុងការប្រកួតនលើកក្រោយទៀត។
9
8