រឿង​សាមញ្ញ​ ៥ ដែល​បុគ្គល​ជោគជ័យ​រៀន​នៅ​មុន​គេ​​ក្នុង​ជីវិត

១) រៀន​តស៊ូ ៖ ស្ទើរ​តែ​មនុស្ស​គ្រប់​រូប អាច​នឹង​ទទួល​លទ្ធផល​មិន​ល្អ​ឡើយ​ចំពោះ​ការ​ចាប់​ផ្ដើម​ធ្វើ​អ្វី​មួយ​ដំបូង​ក្នុង​ជីវិត​របស់​ខ្លួន។ សម្រាប់​អ្វី​ដែល​អ្នក​នឹង​ធ្វើ​បន្ទាប់ ក្រោយ​ពី​ទទួល​លទ្ធផល​មិន​ល្អ​ ត្រូវ​បាន​បុគ្គល​ជោគជ័យ​ហៅ​ថា គឺ​ជា​ការ​ចាប់​ផ្ដើម​ថ្មី​របស់​ខ្លួន ព្រោះ​ថា​ប្រសិន​បើ​អ្នក​អាច​តស៊ូ​គ្រប់​ឧបសគ្គ​ដំបូង​បាន​ នោះ​ទើប​ជា​ជំហាន​ទៅ​រក​ភាព​ជោគជ័យ។

 

២) ស្វែង​រក​បុគ្គល​ជោគជ័យ​ក្នុង​ជីវិត​ឲ្យ​បាន​ ៥ នាក់​ដែល​ធ្លាប់​ស្គាល់ ៖ នៅ​ពេល​ដែល​អ្នក​ចំណាយ​ពេល​ជា​មួយ​បុគ្គល​បែប​នេះ​កើន​តែ​ច្រើន នោះ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​ផ្ដើម​ក្លាយ​ខ្លួន​ដូច​ជា​ពួក​គេ​ដែរ ព្រោះ​ថា​អាកប្បកិរិយា ទម្លាប់ គំនិត ក៏​ជា​ជំងឺ​ឆ្លង​មួយ​ផង​ដែរ​សម្រាប់​មនុស្ស ព្រោះ​នៅ​ពេល​អ្នក​ចំណាយ​ពេល​ជាមួយ​មនុស្ស​វិជ្ជមាន អ្នក​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន បើ​នៅ​ជាមួយ​មនុស្ស​អវិជ្ជមាន​អ្នក​នឹង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន។

 

៣) ស្វែង​រក​គោល​បំណង​របស់​ខ្លួន ៖ គោលបំណង​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​លើក​ទឹកចិត្ត​របស់​អ្នក ចំណែក​ឯ​ចំណូល​ចិត្ត​ នឹង​ជួយ​រុញ​ច្រាន​អ្នក​មួយ​ទៀត ទៅ​កាន់​អ្វី​មួយ​ដែល​អ្នក​ចង់​បាន។

 

៤) ផ្ដើម​អនុវត្តន៍​ពី​ឥឡូវ ៖ ការ​ផ្ដើម​អនុវត្តន៍​ពី​ឥឡូវ​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ គឺ​ជា​ការ​យក​ឈ្នះ​ក្នុង​សមរភូមិ​បាន​ពាក់​កណ្ដាល​ហើយ។ ត្រូវ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ដំណាក់​កាល​ចាប់​ផ្ដើម​ដំបូង រាល់​សកម្មភាព​ទាំង​ឡាយ​នឹង​នាំ​អ្នក​ដើរ​ឆ្ពោះ​ទៅ​មុខ​រហូត។

 

៥) យល់​ពី​តម្លៃ​នៃ​ពេល​វេលា ៖ គ្រប់​ពេល​វេលា​របស់​អ្នក​ទាំង​អស់ សុទ្ធ​តែ​មាន​តម្លៃ​បំផុត ដូច្នេះ​អ្នក​ត្រូវ​ចេះ​ប្រើប្រាស់​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ និង មាន​ប្រយោជន៍ ដើម្បី​ជៀសវាង​ថ្ងៃ​ណា​មួយ​អ្នក​ក្រឡេក​មើល​បក​ក្រោយ​ហើយ​និយាយ​ថា នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​អ្នក​ធ្វើ​វា​តាំង​ពី​ពេល​នោះ​មក។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com