លោក ហ៊ុន ម៉ា​ណែ​ត អរគុណ​ពលរដ្ឋ​ខ្មែរ​រស់នៅ និង​បម្រើ​ការងារ​នៅ​កូរ៉េ ក្នុង​កម្មវិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​ក្រុង​គុន​ផូ​

ភ្នំពេញ:
​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ខ្ញុំ​មាន​សេចក្តី​សប្បាយរីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​មកជួប​សំណេះសំណាល​ដោយផ្ទាល់ ជាមួយ​បងប្អូន ពលករ ពល​ការិនី សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​បម្រើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​រាប់ពាន់នាក់ ក្នុង​កម្មវិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នៅ​ក្រុង​គុន​ផូ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា ខ្ញុំ​សូម​សម្តែង​នូវ​សេចក្តី អំណរគុណ​យ៉ាង​ក្រៃលែង​ចំពោះ​ព្រះ​តេជគុណ រិ​ន សារ៉ូ តំណាង មជ្ឈមណ្ឌល​ពុទ្ធសាសនា​ខ្មែរ​ដែល​បាន អ​ញ្ជើ​ញ​រូបខ្ញុំ និង​ក្រុមការងារ​ចូលរួម​ក្នុង​ពិធី​ចូលឆ្នាំ​នា​ថ្ងៃនេះ​។​

​លោក​បាន​ទៀតថា ខ្ញុំ​សូម​អរគុណ​និង​កោតសរសើរ​ចំពោះ​ការរៀបចំ​កម្មវិធី​នេះ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​បង្កលក្ខណៈ អោយ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​ជួបជុំគ្នា​សប្បាយរីករាយ ក៍​ដូចជា​ការចូលរួម​ថែរក្សា នូវ​ប្រពៃណី​ទំនៀម ទំលាប់​ខ្មែរ ដែល​ឆ្លុះបញ្ចាំង​ពី មនោសញ្ចេតនា ស្រឡាញ់ ថែរក្សា ការពារ និង​លើកស្ទួយ​មរតក​វប្បធម៌ អរិយធម៌​ជាតិ ព្រមទាំង​បង្ហាញ​ពី​ការ​រឹតចំណង​សាមគ្គីភាព ភាតរភាព និង​ឥរិយាបថ​ដ៏​ល្អ​ប្រពៃ ក្នុងនាម ជា​ជនរួមជាតិ​ខ្មែរ​តែមួយ ទោះបីជា​យើង​កំពុង​រស់នៅ​ទីកន្លែង​ណាក៏ដោយ​៕​