សម្ដេច​ក្រឡាហោម ស្នើ​ឲ្យ​នគរបាល​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​

ភ្នំពេញ:
សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផ្ញើ​សារ​ជូនពរ​ដល់​កងកម្លាំង​នគរបាលជាតិ និង​មន្ត្រីរាជការ​ស៊ីវិល គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួងមហាផ្ទៃ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ គ្រិស្ដសករាជ ២០១៦​។​

​សម្ដេច​ក្រឡាហោម បានស្នើ​ដល់​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ និង​គណៈបញ្ជាការ​ឯកភាព​គ្រប់​ថ្នាក់ ត្រូវ​សហការ​ចាត់វិធានការ ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ការពារ​សន្តិសុខ និង​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ ឲ្យ​បានល្អ​ប្រសើរ​ជាពិសេស នៅតាម​ទីវ​ត្ត​អារាម បូជនីយដ្ឋាន រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​នានា ព្រមទាំង​បង្កើន​ស្មារតី​យកចិត្តទុកដាក់ ប្រមូលផ្តុំ​ដឹកនាំ​ល្បាត បង្ការ​ទប់ស្កាត់​សកម្មភាព​នានា ឆក់ ប្លន់ ក្រុម​ក្មេង​ទំនើង​និង​សកម្មភាព​ល្មើសច្បាប់់​ផ្សេងទៀត នៅក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន​។​

សម្ដេច​ក្រឡាហោម ស្នើ​ឲ្យ​នគរបាល​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​

សម្ដេច​ក្រឡាហោម ស្នើ​ឲ្យ​នគរបាល​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​