អ្វី​ដែល​ភរិយា​ចង់បាន តែ​មិន​ហ៊ាន​និយាយ​

ជីវិត​គូ ជា​ផ្លូវ​មួយ​ដ៏​វែងឆ្ងាយ ដែល​អ្នក​ត្រូវ​ដើរ​ជាមួយ​គ្នា ប៉ុន្តែ បើ​អ្នក​មិនចេះ​ថែរក្សា ឬ​អត់ធ្មត់ ច្បាស់​ណាស់ ផ្លូវ​នោះ នឹង​ឆាប់​ដល់​ទីបញ្ចប់​។ ក្នុងនាម​ជា​ប្តី ឬ​ប្រពន្ធ អ្នក​ត្រូវ​ដឹង​អំពី​អ្វី ដែល​ដៃគូ​របស់​អ្នក​ចង់​បាន ហើយ​ខិតខំ​ធ្វើ​វា ដើម្បី​ពួកគេ​។​

​ខាងក្រោម​នេះ គឺជា​រឿង​ងាយៗ​មួយចំនួន ដែល​ភរិយា​គ្រប់រូប​ប្រាថ្នា​ចង់បាន ប៉ុន្តែ គាត់​មិន​ហ៊ាន​និយាយប្រាប់​អ្នក​ឡើយ ដូច្នេះ បើ​អ្នក​ជា​ប្តីល្អ​មួយរូប គួរតែ​បំពេញចិត្ត​នាង​ខ្លះ​ផង​។​

១. អោប​ចង្កេះ​នាង ឲ្យបាន​ញឹកញាប់​

២. និយាយ​លេង និង​ចំណាយ​ពេលវេលា ឲ្យបាន​ច្រើន នៅ​ជាមួយ​នាង​

៣. ចែករំលែក​ទុក្ខសោក ក្តីរីករាយ និង​រឿង​សម្ងាត់​របស់​អ្នក​

៤. ពាក់អាវ​រងារ ឬ​គ្រប​ភួយ​ឲ្យ​នាង ពេល​យប់​ជ្រៅ​

៥. ថើប​នាង​ថ្នមៗ ឲ្យបាន​រាល់​ថ្ងៃ​

៦. អោប​នាង ដោយ​សេចក្តីស្រឡាញ់​

៧. កាន់​ដៃ​គ្នា ពេល​ដើរ​ផ្សារ និង​គ្រប់​ទីកន្លែង​ទាំងអស់​

៨. សើច​សប្បាយ​ជាមួយ​នាង​

៩. នាំ​នាង​ទៅកាន់​កន្លែង ដែល​នាង​ប្រាថ្នា​ចង់ទៅ​

១០. ដើរលេង​ជាមួយ​មិត្តភក្តិ ឬ​បងប្អូន​ទាំងអស់គ្នា​

១១. ថត​រូបឲ្យនាង​

១២. សរសើរ​ថា នាង​ស្អាត និង​ជា​ភរិយា​ល្អ​

១៣. កុំ​សម្លឹងមើល​ស្រី​ផ្សេង ពេល​កំពុង​នៅ​ក្បែរ​នាង​

១៤. ប្រាប់​នាង អំពី​អារម្មណ៍​របស់​អ្នក ទៅ​លើ​រូប​នាង​

១៥. បើក​ទ្វារ​ឡាន​ឲ្យ​នាង​៕

ប្រភព៖bektleay

  • អ្វី​ដែល​ភរិយា​ចង់បាន តែ​មិន​ហ៊ាន​និយាយ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:ចំនេះដឹង
Tags: