ត្រឹម​មាន​រស់​ជាតិ​ល្វីង​តិច​តួច​សោះ​តែ​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​អ្នក!!!

ត្រប់​​ពុត​លំញង​​​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​មាន​ដើម​កម្ពស់​ពី​1​ម៉ែត្រ​កន្លះ​ទៅ​2​ម៉ែត្រ​ហើយ​មាន​ស្លឹក​ប្រហែល​ប៉ុន​បាត​ដៃ​ហើយ​មាន​ផ្កា​ពណ៌​ស​និង​មាន​ផ្លែ​មូល​ជាប់​គ្នា​ជា​លក្ខណៈ​ចង្កោម។ត្រប់​ពុត​លំ​ញង​ដែល​មាន​រស់​ជាតិ​ល្វីង​តិច​តួច​ត្រូវ​បាន​មាន​ការ​ពេញ​និយម​ក្នុង​ការ​យក​មក​ធ្វើ​ជា​បន្លែ​ផ្សំ​សម្រាប់​បង្ក​នូវ​រស់​ជាតិ​និង​ជួយ​បង្កើន​សោភ័ណ​ភាព​ចំពោះ​មុខ​ម្ហូប​ផង​ដែរ។ហើយ​ត្រប់​ពុត​លំញង​ក៏​ជា​ឱសថ​បែប​ធម្មជាតិ​ដែល​បាន​ផ្ដល់​ជា​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ផង​ដែរ​មាន​ដូច​ខាង​ក្រោម​នេះ៖

-ត្រប់​ពុត​លំញង​បាន​ផ្ទុក​ជាតិ​កាល់ស្យូម​បាន​ជួយ​ពង្រឹង​ឆ្អឹង​និង​ធ្មេញ​ឲ្យ​មាន​ភាព​រឹង​មាំ
-សម្បូរ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​ការពារ​ពី​ការ​កើត​មហា​រីក​ពោះវៀន
-ជួយ​ក្នុង​ការ​សម្រួល​និង​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរ​ការ​ប្រក្រតី
-ជួយ​កម្ចាត់​រាល់​ជាតិ​ស្ករ​ដែល​លើស​ក្នុង​រាងកាយ​ជៀស​ពី​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម
-មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​ដែល​សំខាន់​ក្នុង​ការ​ផ្ដល់​ថាមពល​និង​ការ​លូតលាស់​នៃ​រាងកាយ
-វីតាមីន​A​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​និង​ជួយ​ការពារ​ពី​ជំងឺ​ភ្នែក​ផ្សេងៗ
-វីតាមីន​C​ជួយ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជា​ជំងឺ​មហារីក
-ជួយ​ព្យាបាល​ស្បែក​ជាំ​ខ្មៅ​ដែល​បាន​ខូច​ដោយ​កម្ដៅ​ថ្ងៃ(យក​ស្លឹក​មក​បុក​ហើយ​លាប)
-អាច​ជួយ​ក្នុង​ការ​ព្យាបាល​អាការៈ​ទាស់​នោម(យក​ដើម​ហាល​ហើយ​ដាំ​ទឹក​ញុំា)
-ជួយ​ព្យាបាល​អាការៈ​គ្រុន​ក្ដៅ​ ផ្ដាសាយ​៕
ប្រភព៖cambomag

  • ត្រឹម​មាន​រស់​ជាតិ​ល្វីង​តិច​តួច​សោះ​តែ​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព​អ្នក!!!已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:សុខភាព
Tags: