ត្រី​ងាប់​អណ្ដែត​ទឹក​នៅ​ក្បែរ​ទំនប់​ដន​សាហុង​ជិត​តំបន់​អភិរក្ស​សត្វ​ផ្សោត​ខេត្ត​ស្ទឹងត្រែង

ពលរដ្ឋ​រស់នៅ​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ជិត​តំបន់​អន្លង់​អភិរក្ស​សត្វ​ផ្សោត​ជាប់​ព្រំដែន​កម្ពុជា-ឡាវ និង​ក្បែរ​តំបន់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ មេសា ថា ពលរដ្ឋ​រស់នៅ​តំបន់​នេះ​រើស​បាន​ត្រី​ជាច្រើន​គីឡូក្រាម​ជា​រៀង​រាល់​ថ្ងៃ មាន​ទម្ងន់​ចាប់​ពី ១​គីឡូក្រាម​ដល់ ៧​គីឡូក្រាម​ក្នុង​មួយ​ក្បាល ដែល​ងាប់​អណ្ដែត​តាម​បណ្តោយ​ខ្សែ​ទឹក​ខាង​លើ។

ត្រី​ទាំងអស់​នោះ​មាន​ដូចជា ត្រី​ក្អែក ត្រី​ប៉ាវ៉ា ត្រី​ព្រួល និង​ត្រី​រំអិល ជាដើម។ អ្នក​ភូមិ​សន្និដ្ឋាន​ថា មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​ត្រី​ងាប់​ដូច​នេះ អាច​បណ្ដាល​មក​ពី​ការ​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នៅ​តំបន់​នោះ និង​ឥទ្ធិពល​ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង។

សូម​​ស្ដាប់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក ម៉ែន សុធីរ ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​នោះ​រាយការណ៍​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។