លោក សុន ឆ័យ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្រៅ​របង​សភា

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ពី​មូលហេតុ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្រៅ​របង​សភា រវាង​សមត្ថកិច្ច និង​មន្ត្រី​សហជីព។

លោក សុន ឆ័យ ថ្លែង​បែប​នេះ​នៅ​ពេល​សភា​កំពុង​ពិភាក្សា​លើ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព នៅ​ថ្ងៃ​ទី​៤ មេសា ហើយ​លោក​ក៏​ទាមទារ​ឲ្យ​កែប្រែ​ចំណុច​មួយ​ចំនួន​ដែល​លោក​ថា មិន​សមស្រប​ផង​ដែរ។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៤ ខែ​មេសា ក្រុម​សន្តិ​សុខ​ខណ្ឌ​ដូនពេញ បាន​ប៉ះទង្គិច​នឹង​ក្រុម​សហជីព​ប្រមាណ​១០០​នាក់ នៅ​ក្រៅ​របង​រដ្ឋសភា រហូត​បណ្ដាល​ឲ្យ​មន្ត្រី​សហជីព​មួយ​នាក់ រង​បួស​បែក​ចិញ្ចើម​ខាង​ឆ្វេង ខណៈ​រដ្ឋសភា​កំពុង​ពិភាក្សា​លើ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព។

សកម្មភាព​ប៉ះទង្គិចក្នា​រវាង​សន្តុិសុខ​និង​​សហជីព នៅ​ក្រៅ​របង​រដ្ឋសភា ៨៥៥
សកម្មភាព​ក្រុម​សន្តិ​សុខ​ខណ្ឌ​ដូនពេញ បាន​ប៉ះទង្គិច​នឹង​ក្រុម​សហជីព នៅ​ក្រៅ​របង​រដ្ឋសភា ជិត​វិទ្យាស្ថាន​ពុទ្ធសាសនាបណ្ឌិត្យ នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Rann Samnang

កន្លង​ទៅ​មន្ត្រី​សហជីព​មួយ​ចំនួន​ស្នើ​​​រដ្ឋសភា ឲ្យ​កែប្រែ​មាត្រា​ចម្រូងចម្រាស​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​នេះ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។