តារា​ ៣​ ដួង​និយាយ​អ្វី​ខ្លះ​អំពី​ប្រាក់​រៀល?

ក្រោយ​ពេល​រាជ​រដ្ឋាភិបាល​ប្រកាស​ឲ្យ​​មាន​ការ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​ សិល្បករ​ខ្មែរ​សាទរ​​ គាំទ្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​​ខ្មែរ​ទាំង​ឡាយ​សហការ​គ្នា​ជួយ​លើក​កម្ពស់​ប្រាក់​រៀល​ខ្មែរទាំង​អស់​គ្នា​​​។

 

តារា​ ៣​ ដួង​និយាយ​អ្វី​ខ្លះ​អំពី​ប្រាក់​រៀល?

 

ចង់​ដឹង​ថា​ សិល្បករ​​និយាយ​យ៉ាង​ណា​ខ្លះ​ស្ដាប់​ វីដេអូ​ខាង​ក្រោម​៖

 

 

តាម​ការ​លើក​ឡើង​របស់ ស៊ុំ សន្និសិទ្ធ អគ្គលេខាធិការ ធនាគារ​ជាតិ​នៃ​កម្ពុជា​ថ្លែង​កាល​ពី​ថ្ងៃ​ទី២០​មីនា កន្លង​មក​ថា ​​បច្ចុប្បន្ន​ប្រាក់​រៀល​មាន​ប្រហែល​ ១០ % នៃ​ប្រាក់​ដុល្លារ​ ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ។ ឥទ្ធិពល​ដុល្លារ​កំពុង​មាន​មក​លើ​កម្ពុជា ក្រោយ​ពី​លំហូរ​ដុល្លារ​ចូល​ខ្លាំង​ គ្រា​ដែល​អង្គការ​សហប្រជាជាតិ​បាន​ចុះ​មក​រៀប​ចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា កាល​ពី​ឆ្នាំ ១៩៩៣។ ប៉ុន្តែមួយ​រយៈ​ពេល​នេះ រូបិយវត្ថុ​ជាតិ​កំពុង​ងើប​មុខ​ឡើង​វិញ៕

 

អត្ថបទ៖ ថា ម៉ាលីដា