វីង បន្តប្តេជ្ញាជួយរក្សាទំនាក់ទំនង គ្រប់ក្រុមគ្រួសារឲ្យកាន់តែរឹងមាំ និងជួយ ឲ្យជីវភាព ប្រជាជនតាមជនបទ កាន់តែ ប្រសើរឡើង

ចាប់តាំងពីបើកដំណើរការដំបូងក្នុងឆ្នាំ 2009 មក វីង បានជួយឲ្យប្រជាជនកម្ពុជា អាចផ្ញើប្រាក់ និងទទួលប្រាក់បាន គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយប្រើទូរស័ព្ទ ដៃ។ ជាមួយនិងកញ្ចប់សេវាកម្មប្រកបដោយ ភាពច្នៃប្រឌិត ដូចជា ការផ្ទេរប្រាក់ ក្នុងស្រុក បញ្ចូលទឹកប្រាក់ទូរស័ព្ទ សេវាទូទាត់វិក្កយបត្រ សេវាវីងគិតលុយ សេវាបើកប្រាក់បៀរវត្សរ៍ និងសេវាទូទាត់លើអ៊ីនធឺណិត ប្រជាជនកម្ពុជាទាំងនៅ ទីក្រុងនិងជនបទសុទ្ធតែបានទទួលនូវភាពរីករាយ ជាមួយ នឹងជម្រើសក្នុងការផ្ទេរប្រាក់ យ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពតាមរយៈវីង។ ក្រុមគ្រួសារនៅតាមជនបទ អាចទទួលបានប្រាក់ឧបត្ថមយ៉ាងងាយស្រួល និងឆាប់រហ័សពីកូនៗរបស់ពួកគាត់ដែលធ្វើការនៅតាមទីក្រុង ឬកន្លែងឆ្ងាយពីផ្ទះ។

ដោយសារតែ វីង មានភាពងាយស្រួលខ្លាំង និងការច្នៃប្រឌិតខ្ពស់ បានធ្វើឲ្យ សន្ទុះ ចំនួនអតិថិជន វីង កើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដោយមានចំនួនប្រតិបត្តិការ ច្រើនជាង 100 លាន ជាមួយបណ្តាញភ្នាក់ងារ វីងដ៏រឹងមាំច្រើនជាង 3,600 កន្លែងក្នុងរយៈពេល ប្រាំពីរឆ្នាំ ចុងក្រោយនេះ។ 

អ្វីដែលសំខាន់សម្រាប់ក្រុមការងារ វីង លើសពីភាពជោគជ័យនៃ កេរ្តិ៍ឈ្មោះរបស់ វីង ទៅទៀត នោះគឺការបន្តប្តេជ្ញាចិត្តដ៏ រឹងមាំរបស់វីង ដើម្បីផ្តល់នូវសេវាធនាគារចល័តឲ្យបានពេញលេញ ដោយផ្តល់នូវសេវា ផ្ទេរប្រាក់ចល័តជូនដល់ អតិថិជនដែលមានការលំបាក និងមិនមានលទ្ធភាពក្នុងការទទួលបាន ការប្រើប្រាស់សេវាកម្មធនាគារ។ 

យោងតាមលោក ចូចូ ម៉ាឡូឡូស នាយកប្រតិបត្តិធនាគារឯកទេស វីង បានឲ្យដឹងថាការឈរជើង ដ៏រឹងមាំរបស់ វីង នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា មានតួនាទីយ៉ាងសំខាន់សម្រាប់បម្រើ សេវាហិរញ្ញវត្ថុដល់ គ្រួសារក្រីក្រដែលរស់ នៅតំបន់ ដាច់ស្រយាល។ លោកបានមានប្រសាសន៍ថា៖ "តាមរយៈគំនិតច្នៃប្រឌិត និងការបង្កើតថ្មី របស់វីងជាបន្តបន្ទាប់ បានជួយកាត់បន្ថយការ ចំណាយកាន់តែតិច និងជួយឲ្យជីវភាព គ្រួសារ ទូទាំងប្រទេសកម្ពុជា មានភាពប្រសើរឡើង។ សេវាផ្ទេរប្រាក់ វីងមិនត្រឹមតែធ្វើឲ្យប្រជាជន ដែលមានប្រាក់ចំណូលទាប ផ្ញើប្រាក់ក្នុងករណីបន្ទាន់ ដល់ក្រុមគ្រួសារ ឬ ផ្តល់ការចាយ វាយប្រចាំថ្ងៃរបស់ក្រុមគ្រួសារគាត់ នៅតាមខេត្តប៉ុណ្ណោះទេ ប្រាក់ដែលទទួលបានអាចជួយសម្រួល ដល់ការសិក្សារបស់បងប្អូន ឬជួយបង្កើត អាជីវកម្មខ្នាតតូចរបស់ ពួកគាត់បានផងដែរ។ ទាំងអស់នេះ បានជួយលើកស្ទួយគុណភាពជីវិត របស់គ្រួសារ នីមួយៗ និង បានផ្លាស់ប្តូរផ្នត់គំនិត ដែលថាពួកគេមិន មានលទ្ធភាពក្នុងការចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការផ្តល់សេវាកម្មដែលមានភាពច្នៃប្រឌិតបែបនេះ វីង បាន ជួយ ឲ្យប្រជាជននៅតាមជនបទ មានជីវភាពនិងអនាគតប្រសើរឡើងឲ្យសមទៅតាមអ្វី ដែលពលរដ្ឋទូទៅគួរតែទទួលបាន។ 

ទន្ទឹមនឹងការទទួលបាននូវការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់អតិថិជន វីងមានសេវា គ្របដណ្តប់ 100% តាមស្រុកទាំងអស់ នៅទូទាំងប្រទេសកម្ពុជា និងបានបង្កើតឱកាសអាជីវកម្ម សម្រាប់ បណ្តាញភ្នាក់ងារដ៏រឹងមាំរបស់ខ្លួនជាង ៣៦០០ កន្លែង។ ដោយសហការជាដៃគូជាមួយ វីង ភ្នាក់ងារទាំងអស់អាចបង្កើត អាជីវកម្មដែលអាចរកប្រាក់ចំណូល តាមរយៈប្រតិបតិ្តការ របស់ វីង។

លោក ម៉ាឡូឡូស នាយកប្រតិបត្តិ វីង បានបន្ថែមថា "ភាពជោគជ័យរបស់ យើង គឺកើតចេញពី ភាពជោគជ័យរបស់ភ្នាក់ងារយើង។ ហេតុនេះ ទើបយើងចាត់ទុក
ភ្នាក់ងាររបស់ យើងដូចជាដៃគូ ពាណិជ្ជកម្មដ៏សំខាន់។ យើងបានផ្តល់នូវសម្ភារៈនិង ធនធានល្អៗ សម្រាប់ដំណើរការគ្រប់គ្រង របស់អាជីវកម្មភ្នាក់ងារវីង និងធានាឲ្យបាននូវប្រព័ន្ធសុវត្ថិភាព ភ្នាក់ងារផងដែរ ។ យើងបានបំពាក់ឧបករណ៍ និងការបណ្តុះបណ្តាល ជាចាំបាច់ដើម្បីធ្វើឲ្យ អាជីវកម្មរបស់ពួកគេទទួល បានជោគជ័យ។ ភាពជាដៃគូដ៏ល្អនេះ គឺមានឥទ្ធិពលយ៉ាងខ្លាំងទៅ លើអាជីវកម្មរបស់ភ្នាក់ងារយើង និងទទួលបានមកវិញ នូវការពេញចិត្ត យ៉ាងខ្លាំងពីអតិថិជន។ នៅពេលដែល អតិថិជនសប្បាយចិត្ត និងមានជីវភាពប្រសើរនោះគឺជាការ បញ្ជាក់ពីភាពជោគជ័យ ពិតប្រាកដសម្រាប់វីង។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត