តារា​សម្តែង​ស្រី​ថៃ​ម្នាក់ ត្រូវ​ប៉ូលីស​កោះហៅ ក្រោយ​លើក​ផ្ទាំង​ប្រកាស​រើស​ប្ដី និង​ថា​ខ្លួន​នៅ​ក្រមុំ​ព្រហ្មចារី​

​ស្ត្រី​ម្នាក់​នៅក្នុង​ប្រទេស​ថៃ បានធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម ក្រោយពី​នាង​បាន​បិទ​ប្រកាស​រូបភាព​អាសគ្រាម ស្វែងរក​បុរស​ម្នាក់​ដែលមាន​បំណង​ចង់ “​ក្រេប​” ព្រហ្មចារី​យ៍​របស់​នាង ។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ខាងលើ​រូបនេះ ដែលមាន​អាយុ ៤០ ឆ្នាំ ចង់​លះបង់​ព្រហ្មចារី​យ៍​របស់​នាង ទៅ​ឲ្យ​បុរស​ម្នាក់​ដែលមាន​បំណង​រៀបការ​ជាមួយ​នាង ។ នាង​បាន​បោះ​ពុ​ម្ភ​រូប​សិច​ស៊ី​ប្រកាស​បំណងប្រាថ្នា​របស់​នាង​នៅលើ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មួយ ។​

​ប្រភព​បន្តថា ស្ត្រី​រូបនេះ ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ Aranya “Pui” Pathoumthong ហើយ​នាង​មិនមែនជា​ស្ត្រី​សាមញ្ញ​ម្នាក់​ទេ គឺ​នាង​ជា​តារាភាពយន្ត​១​ដួង​នៅក្នុង​ប្រទេស​ថៃ ។​

​ក្រោយពី​ពុំ​អាច​ស្វែងរក​ម្ចាស់​ស្នេហ៍ តាមរយៈ​គេហទំព័រ និង​ក្រុមហ៊ុន​ណាត់ជួប​ស្នេហ៍​បាន​, ទើប Pathoumthong ត្រឡប់​រិះរក​វិធី​មិនធម្មតា​បែបនេះ​តែម្តង ។​

តារា​សម្តែង​ស្រី​ថៃ​ម្នាក់ ត្រូវ​ប៉ូលីស​កោះហៅ ក្រោយ​លើក​ផ្ទាំង​ប្រកាស​រើស​ប្ដី និង​ថា​ខ្លួន​នៅ​ក្រមុំ​ព្រហ្មចារី​

​នាង​បាន​ជួល​កន្លែង​ដាក់​ប្រកាស​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ នៅក្នុង​ទីក្រុង​បាងកក​, ដោយ​សង្ឃឹមថា នឹង​អាច​រក​ប្តី​បាន​១​នឹង​គេ ។​

​ពលរដ្ឋ​បាន​ទូរស័ព្ទ​ហៅ​ប៉ូលីស ក្រោយ​ពួកគេ​បានឃើញ​រូបភាព​អាសក្រាម​របស់​ស្ត្រី​ម្នាក់នេះ ដែល​ខ្លួនប្រាណ​សឹងតែ​ពុំ​ពាក់​សម្លៀកបំពាក់​, រួមជាមួយ​ចំណងជើង​អក្សរ​សរសេរ​នៅលើ​នោះ​ថាៈ “​ខ្ញុំ​ចង់បាន​ប្តី​” ។​

Pathoumthong ក៏​ប្រកា​សលេខ​ទូរស័ព្ទ​របស់​នាង និង​សរសេរ​ពាក្យពេចន៍​ពីរ​បី​ម៉ាត់​ថាៈ “​អាយុ ៤០ ឆ្នាំ និង​នៅ​ក្រមុំ​ព្រហ្មចារី​យ៍ ។ ខ្ញុំ​កំពុង​ស្វែងរក​ប្តី​ម្នាក់​! មេត្តា​ឲ្យ​នាង​ខ្ញុំ​បាន​ស្គាល់​រសជាតិ​មាន​ប្តី​ម្តង​ផង មុនពេល​ខ្ញុំ​ស្លាប់ទៅ​” ។​

​ក្រោយ​រូបភាព​នេះ បាន​ចែករំលែក​សុះសាយ​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​, ប៉ូលីស​ក៏បាន​បញ្ជា​ឲ្យ​ខាង​ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម រុះរើ​ផ្ទាំង​ប៉ាណូ​នោះ​ចេញ​, ហើយ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ករណីនេះ ក៏​នឹងរង​ការផាកពិន័យ ៥០០ បាត (១៥ ដុល្លារ​) ផងដែរ ពីបទ​ចោទប្រកាន់​បង្ហា​ញ​ភាព​អាសគ្រាម​ជា​សាធារណៈ​។ ប៉ូលិស​នឹងត្រូវ​កោះហៅ Aranya ដើម្បី​សាកសួរ​បន្ថែមទៀត ៕​

តារា​សម្តែង​ស្រី​ថៃ​ម្នាក់ ត្រូវ​ប៉ូលីស​កោះហៅ ក្រោយ​លើក​ផ្ទាំង​ប្រកាស​រើស​ប្ដី និង​ថា​ខ្លួន​នៅ​ក្រមុំ​ព្រហ្មចារី​