បណ្តាញ​សង្គម​ ៣ ដែល​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​គួរ​ប្រើប្រាស់​ឲ្យ​បាន​ញឹកញាប់​ដើម្បី​បង្កើន​កេរ្តិ៍​ឈ្មោះ​បន្ថែម

ក្នុង​មាន​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច ឬ សហគ្រិន អ្នក​អាច​ស្គាល់​ច្បាស់​ពី​សារសំខាន់​នៃ​បណ្តាញ​សង្គម​មួយ​ចំនួន​ដូចជា Facebook, Twitter, Instagram, Youtube និង Pinterest ជា​ដើម​ ក្នុង​ការ​ជួយ​ឃោសនា​ផ្សព្វផ្សាយ​ ពី​យីហោ​អាជីវកម្ម​របស់​ខ្លួន។ បណ្តាញ​សង្គម​ទាំង​នេះ​គឺ​ល្អ​ ប៉ុន្តែ​ក្នុង​នាម​អ្នក​ជា​សហគ្រិន ឬ ម្ចាស់​អាជីវកម្ម អ្នក​គួរ​តែ​ព្យាយាម​សាកល្បង​នូវ​បណ្តាញ​សង្គម​ដែល​កំពុង​សន្ទុះ​ជា​បណ្ដើរៗ​ ដែល​អ្នក​គួរ​ប្រើប្រាស់​ក្នុង​ការ​បង្កើន​ឲ្យ​អាជីវកម្ម​អ្នក​កាន់​តែ​ល្បី​សុះសាយ​ថែម​មូយ​កម្រិត​ទៀត។

 

១) កម្មវិធី Quora ៖ កម្មវិធី Quora អ្នក​ប្រើប្រាស់​ អាច​ផ្ញើ​សំនួរ​ទៅ​ឲ្យ​អ្នក​ដទៃ​ឬ​ក្រុមហ៊ុន ណា​មួយ​ដើម្បី​ឆ្លើយ​ នូវ​ចម្លើយ​ណា​មួយ​ដែល​អ្នក​ចង់​បាន។ សម្រាប់​អាជីវកម្ម​ខ្នាត​តូច​មាន​ឱកាស​តិចតួច​ណាស់​ ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ឬ​បទពិសោធន៍ ទៅ​កាន់​នរណា​ម្នាក់ និង ការ​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​មេដឹកនាំ​មួយ​រូប។ ដូច្នេះ​ កម្មវិធី Quora គឺ​ប្រមូល​ផ្តុំ​ដោយ​សំនួរ​នឹង​ចម្លើយ​ជា​ច្រើន​ដែល​អ្នក​អាច​យក​វា​ទៅ​ប្រើប្រាស់​បាន​ក្នុង​ការ​ចែក​រំលែក​វា​ទៅ​កាន់​មនុស្ស​ដទៃ​ផ្សេង​ទៀត ដែល​អាជីវកម្ម​ខ្នាត​តូច​មួយ​ចំនួន​គួរ​ប្រើប្រាស់​ឲ្យ​បាន​ញឹកញាប់។

 

២) កម្មវិធី Snapchat ៖ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​ហើយ​នូវ​កម្មវិធី​បណ្ដាញ​សង្គម​មួយ​នេះ។ បច្ចុប្បន្ន​ Snapchatបាន​កើន​អ្នក​ប្រើប្រាស់​ដល់ ១០០ លាន​នាក់​ក្នុង​មួយ​ខែ ជា​ពិសេស​កម្មវិធី​នេះ​គឺ​ពេញ​និយម​បំផុត​សម្រាប់​ យុវជន​ក្មេងៗ​ ដែល​អាច​ទំនាក់ទំនង​គ្នា​ បាន​ឆាប់​រហ័ស​ជាមួយ​មិត្តភ័ក្ដិ ឬ ជាមួយ​ក្រុមហ៊ុន​ណា​មួយ​។ Snapchat ជា​កម្មវិធី​អាច​ធ្វើ​ឲ្យ​អ្នក​ផ្ដល់​ដំបូន្មាន​ ឬ មតិ​យោបល់​ត្រលប់​ មក​វិញ​ទៅ​លើ​ផលិត​ផល​ ឬ​សេវាកម្ម​អ្វី​មួយ​ តាម​រយៈ​ការ​ថត​វីដេអូ​ផ្ទាល់​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​ការ​សួរ​និង ឆ្លើយ​បាន​ឆាប់​រហ័ស​បំផុត។

 

៣) កម្មវិធី Vine ៖ កម្មវិធី​នេះ​ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ស្គាល់​ថា​ជា​កម្មវិធី​បង្កើត​វីដេអូ សម្រាប់​បណ្ដាញ​សង្គម Instagram។ កម្មវិធី Vine អាច​ឲ្យ​អ្នក​ប្រើប្រាស់​ថត​វីដេអូ​ឃ្លិប​រយៈ​ពេល ៦ វិនាទី ដើម្បី​បង្ហាញ​ពី​សកម្មភាព​លើស​ពី​រូប​ថត​។ ដូច្នេះ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ប្រើប្រាស់​ដើម្បី​ពន្យល់​ដល់​អតិថិជន​ខ្លួន​បាន​សាមញ្ញ​ ខ្លី និង ងាយ​យល់​ព្រោះ​វា​អាច​បង្ហាញ​លើស​ពី​រូប​ថត​។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: entrepreneur.com