ការចំណាយ​ពេលវេលា​នៅ​ម្នាក់ឯង អាចជួយ​ឲ្យ​អ្នករក​ឃើញ​នូវ​សក្តានុពល​របស់ខ្លួន​

​នៅពេលដែល​អ្នក​ត្រូវបាន​ចាក​ឆ្ងាយ​ពី​ក្រុមគ្រួសារ និង​មិត្តភក្តិ​ដែល​ស្និទ្ធស្នាល ហើយ​រស់នៅ​ម្នាក់ឯង តើ​អ្នក​ត្រូវ​តៀម​ខ្លួន​អ្វីខ្លះ ដែល​ប្រៀបដូចជា​ចាប់ផ្តើម​នូវ​ដំណើរ​ជីវិត​ថ្មី​មួយទៀត​។ ខាងក្រោម​នេះ​គឺជា​ភាពខ្លាំង​របស់​ដែល​នឹង​បង្ហាញ​មក​ដោយ​ឯងៗ នៅពេលដែល​អ្នក​ចាប់ផ្តើម​ចំណាយ​ពេលវេលា​រស់នៅ​ម្នាក់ឯង​៖

 

១- ទទួលបាន​នូវ​ការច្នៃប្រឌិត និង​ផលិតភាព​
​នៅពេលដែល​អ្នក​នៅ​ម្នាក់ឯង​ដោយ​មិន​ពឹង​ផ្អែកលើ​អ្នកណាម្នាក់ ដើម្បី​បង្កើត​ភាព​រីករាយ ឬ​ដើម្បី​លើកកម្ពស់​ជីវិត​អ្នក គឺ​មានតែ​អ្នក​ខ្លួនឯង​តែប៉ុណ្ណោះ​។ ដូចនេះ​ដើម្បី​សម្រេច​នូវ​ផែនការ ឬ​គោលដៅ​មួយ អ្នក​ត្រូវ​មានគំនិត​ច្នៃប្រឌិត រិះរក​មធ្យោបាយ ឬ​វិធីសាស្ត្រ​ណា​មូ​យ ដែល​អាចធ្វើ​បាន​ដោយ​ខ្លួន ឬ​បង្កើត​ទំនាក់ទំនង​ខាងក្រៅ​ក្នុងការ​បំពេញការងារ​ជា​ក្រុម​។​

 

២- កាន់តែ​ខិតខំ​ខ្លាំង​ឡើង​
​នៅពេលដែល​អ្នកធ្វើ​កិច្ចការ​អ្វីមួយ​ដែល​ធ្លាប់​តែមាន​ការជួយ​ចែករំលែក​គ្នា ឬ​រំពឹង​ពី​អ្នកដទៃ នោះ​កិច្ចការ​នោះ​អ្នក​បានធ្វើ​តែត្រឹម​៣០% ទៅ​៥០% តែបើ នៅ​ម្នាក់ឯង​នោះ​អ្នកនឹង​ខិតខំ​ធ្វើ​ដើម្បី​បញ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​១០០%​តែម្តង​។​

 

៣- បង្កើត​ការទំនាក់ទំនង​
​នៅពេលដែល​ធ្លាប់តែ​មិត្ត​ភ​កិ្ត​ដែល​តែងតែ​ទៅណា​មក​ណា ឬ​ចែករំលែក​អារម្មណ៍​ទៅវិញទៅមក ស្រាប់តែ​មក​នៅ​ម្នាក់ឯង នោះ​អ្នក​នឹងមាន​ភាព​ឯកោ​។ ដូចនេះ​អ្នកនឹង​ស្វែងរក​ទំនាក់ទំនង​ថ្មី និង​ល្អ សម្រាប់ធ្វើ​ការសន្ទនា ឬ​ចែករំលែក ព្រោះ​មិនអាច​មានការ​រស់នៅ​ណា​ដែល​មិនមាន​ការប្រាស្រ័យ​ទាក់ទង​គ្នា​នោះទេ​។​

 

៤- សម្អាតចិត្ត​ខ្លួនឯង​
​យើង​ត្រូវការ​ពេលវេលា​ក្នុង​ការផ្លាស់​ប្តូរជីវិត​ថ្មី ប្រសិនបើ​អ្នក​និយាយថា​ទេ នោះ​អ្នក​កំពុងតែ​លេងសើច​ជាមួយ​ខ្លួនឯង​ហើយ​។ នៅពេលដែល​អ្នក​កំពុងតែ​ជោគជាំ​ជាមួយ​កិច្ចការងារ ការសិក្សា ដំណើរ​កម្សាន្ត អ្នក​ប្រាកដជា​ត្រូវការ​ពេលវេលា​ច្រើន ដែល​តម្រូវ​ឲ្យ​អ្នក​ជំ​រះ​ចិត្ត​ពី​មនុស្ស​ដែល​នៅ​ឆ្ងាយ​មួយគ្រា ដោយ​ពេលខ្លះ​ចាំបាច់​បិទ​ទូរស័ព្ទ ហើយ​គ្រាន់តែ​រស់នៅ​ទាំងស្រុង​នៅក្នុង​ពេលវេលា​នេះ​។​

 

៥- អ្នកនឹង​អាច​អ្វីដែល​អ្នក​ចង់​ធ្វើ​
​ពេលដែល​នៅ​ម្នាក់ឯង​មានតែ​ខ្លួន​អ្នក​ទេ​ទើប​អាច​សម្រេច​បំណង​របស់​ខ្លួនឯងបាន មិន​ថា​ការកម្សាន្ត ភាព​រីករាយ ឬ​គោលដៅ​ណាមួយ ដោយ​អ្នក​មិនអាច​ពឹង​ផ្អែកលើ​នរណា​ម្នាក់ទៀត​បានឡើយ​។ ដោយ​អ្នកមាន​សេរីភាព​ក្នុង​ការធ្វើ​អ្វីដែល​ពិតជា​ចង់​ធ្វើជា​មួយជីវិត​របស់​អ្នក​ដោយ​មិន​បារ​ម្មណ៍​ការ​គំរាម​គ​ហែង​។​

 

៦- សិក្សា​ពី​ខ្លួនឯង​
​នៅពេលដែល​នៅ​ម្នាក់ឯង នោះ​អ្នកនឹង​កាន់តែ​យល់ច្បាស់​អំពី​ខ្លួនឯង ហើយនឹង​អាចធ្វើ​ឲ្យ​អ្នកមាន​ការភ្ញាក់ផ្អើល ដែល​គ្រប់ពេល​អ្នក​មិន​ដែលមាន​ពេលវេលា​ស្វែងយល់​ពី​ខ្លួនឯង ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​។ ពេល​នៅ​ម្នាក់ឯង​អ្នកនឹង​រិះរក​នូវ​វិធី​ថ្មីៗ ដែល​មិន​ដូច​អ្វីដែល​អ្នក​ធ្លាប់​បានគិត ដោយ​ព្យាយាម​យល់​ពី​ខ្លួនឯង ឬ​ទទួលបាន​គំនិត​ថ្មីៗ​យកទៅ​រៀនសូត្រ​ប្រសិនបើ​អ្នករស់នៅ​ជាមួយ​មនុស្ស​ផ្សេងទៀត​។ ​ការដែល​នៅ​ម្នាក់ឯង​

 

មិនមែន​មានន័យថា​អ្នក​ត្រូវ​ឯកោ​ទេ វា​មានន័យថា​អ្នកមាន​ឯករាជ្យ​ក្នុងការ​ស្វែងរក​ឲ្យ​ឃើញថា​អ្នក​គឺ​មនុស្ស​បែបណា​ឲ្យ​ពិតប្រាកដ​៕​

Author: ប្រែសម្រួល៖ សារពេជ្រSource: lifehack