មន្ទី​ពេទ្យ​ផ្នែក​ភ្នែក​ចំនួន​ពីរ​សហការ ពិនិត្យ​ឥតគិតថ្លៃ​ដល់ មន្ត្រី​ក្រសួងពត៌មាន​

ភ្នំពេញ:
ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦​នេះ មន្ទី​ពេទ្យ​ភ្នែក​វេជ្ជបណ្ឌិត អេ​ហ្គា​វ៉​ល សហការ​ជាមួយ មន្ទី​ពេទ្យ​ភ្នែក វេជ្ជបណ្ឌិត គង់​ពិសិដ្ឋ ចុះ​ពិនិត្យ​ភ្នែក​ឥតគិតថ្លៃ​ដល់​មន្ត្រី​ក្រសួងពត៌មាន ដោយ​ម៉ា​ស៊ិន LASSIK ដែលជា​ម៉ាស៊ីន ទំនើប​ជំនាញ​ខាង ពិនិត្យ​ព្យាបាល​ភ្នែក ដែល​នាំ​ចូលមក​មុនគេ​ក្នុងប្រទេស​កម្ពុជា នឹង​ជួ​ម​ពិភាក្សា​ផ្ទាល់​ជាមួយ វេជ្ជបណ្ឌិត ជំ​នាយផ្នែក ភ្នែក មានបទពិសោធន៍​ច្រើន​ឆ្នាំ​មកពី​ប្រទេស​ឥណ្ឌា​។​

​យោងតាម​ការអង្កេត និង​ពិភាក្សារ របស់​ក្រុម​វិ​ជ្ច​បណ្ឌិត​ជំ​នាយផ្នែក​ភ្នែក​មកពី​ប្រទេស​ឥណ្ឌា ក្នុងការ​ពិនិត្យ​ជាមួយ និង​មន្ត្រី​ក្រសួងពត៌មាន បាន​រក​ឈើ​ញ​នៅ​បញ្ហា​មួយចំនួន​ដូចជា បញ្ហា ភ្នែក​ឡើងបាយ ភ្នែក​ម្ញូ​ប ភ្នែក​ដក់​ទឹក ភ្នែក​ស្ងួត និង​បញ្ហា​ជាច្រើន​ផ្សេងទៀត ក្នុងនោះ​មូល​ហេតុដែល​បណ្តាលអោយ​មាន​បញ្ហា​ភ្នែក​កើតឡើង គឺ​មកពី កត្តា​វ័យ​ចំនាស់ កត្តា​សុខភាព  ការប្រើប្រាស់ ភ្នែក​ដោយ​មើល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ច្រើន និង​កត្តាបរិស្ថាន​ជាដើម​។

​លោក អ៊ុក  គីម​សេង អនុរដ្ឋលេខាធិការ​ក្រសួងពត៌មាន​បាន​មាន​ប្រសា​ស​ន៌​ថា ក្រុមមន្ត្រី​រាជការ ក្រសួងពត៌មាន​បាន បានមក​ទទួល​សេវា​របស​ពិនិត្យ​ភ្នែក​ពី​ក្រុម វិ​ជ្ច​បណ្ឌិត​ជំ​នាយផ្នែក​ភ្នែក​មកពី​ប្រទេស​ឥណ្ឌា​ប្រ​ម៉ាន​ជិត​១០០​នាក់​៕​

មន្ទី​ពេទ្យ​ផ្នែក​ភ្នែក​ចំនួន​ពីរ​សហការ ពិនិត្យ​ឥតគិតថ្លៃ​ដល់ មន្ត្រី​ក្រសួងពត៌មាន​

មន្ទី​ពេទ្យ​ផ្នែក​ភ្នែក​ចំនួន​ពីរ​សហការ ពិនិត្យ​ឥតគិតថ្លៃ​ដល់ មន្ត្រី​ក្រសួងពត៌មាន​