សាក​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​លឿន និង​ឆាប់​ពេញ​ជាង​មុន បើ​អ្នក​ដឹង​ពី​គន្លឹះ​ទាំងនេះ!

បច្ចេកវិទ្យាចេះតែរីកចម្រើនខ្លាំង ពីមួយឆ្នាំ ទៅមួយឆ្នាំក្តី ក៏ប៉ុន្តែអ្នក ប្រើប្រាស់ នៅតែជួបប្រទះ ទៅនឹងបញ្ហា ថ្មទូរស័ព្ទ ឆាប់អស់ ដដែល នេះក៏ព្រោះ តែទូរស័ព្ទ កាន់តែមាន ទំហំ ស្តើងតូច មិនអាចផ្ទុក ថ្មធំបាន ហើយទូរស័ព្ទ វិញក៏កាន់ តែត្រូវការ ថាមពលខ្លាំង ដែរ ដើម្បីដំណើរការ ម៉ាស៊ីន។

សាក​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​លឿន និង​ឆាប់​ពេញ​ជាង​មុន បើ​អ្នក​ដឹង​ពី​គន្លឹះ​ទាំងនេះ!

ក្រឡេកមក មើលបញ្ហាសាកថ្មវិញ វាក៏ចោទជាបញ្ហា ធំដែរ ព្រោះអី ពេលខ្លះ យើងមាន ពេល ខ្លីប៉ុណ្ណោះ ដើម្បីសាកថ្ម ប៉ុន្តែមិនដឹង ធ្វើយ៉ាងណា អោយវាឆាប់ ពេញនោះ។ ប្រសិនបើអ្នក ធ្លាប់បាន ជួបប្រទះនូវបញ្ហា ទាំងនេះ ល្បិចចំនួនប្រាំ ខាងក្រោមនេះ អាចនឹងជួយ អ្នកបាន។

  1. សាកថ្មចេញពីព្រីភ្លើង ជាជាងចេញពីកុំព្យូទ័រ

តាមស្តង់ដារ ទូរស័ព្ទត្រូវសាកថ្មចេញពី ព្រីភ្លើងដែល នៅជាប់ ជញ្ជាំង រឺក៏ព្រីភ្លើង ដែលបានត ព្រោះអីវាមាន ថាមពល ខ្លាំងគ្រប់គ្រាន់ ដើម្បីសាកថ្ម ទូរស័ព្ទ របស់អ្នក អោយឆាប់ បានពេញ រហ័សល្អ។​ ព្រីភ្លើង ដែលទំនេរ គ្មាន ទូរទស្សន៍ កុំព្យូទ័រ រឺកង្ហារ ដែលដោតភ្លើង ជាមួយ គឺកាន់តែ អាចសាកថ្ម បានឆាប់រហ័ស។ ចៀសវាង សាកថ្មចេញពី កុំព្យូទ័រ រឺក៏ចេញ ពីរថយន្ត និងតាមឧបករណ៍ ផ្សេងអី ព្រោះអីថាមពល ដែលបញ្ចូនមក វាមិនខ្លាំង ល្អដូច ចេញពី ព្រីភ្លើងនោះទេ។

សាក​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​លឿន និង​ឆាប់​ពេញ​ជាង​មុន បើ​អ្នក​ដឹង​ពី​គន្លឹះ​ទាំងនេះ!

  1. ប្រើប្រាស់ក្បាលឆ្នាំងសាក ដែលខ្លាំងជាងមុន

តើអ្នកធ្លាប់ព្យាយាមខ្ចីក្បាលឆ្នាំងសាក ទូរស័ព្ទរបស់ អ្នកដទៃ មកសាក ដែររឺទេ? ក្បាលឆ្នាំងសាក របស់ ទូរស័ព្ទលំដាប់កំពូល មួយចំនួន វាអាចបញ្ចូន ថាមពលចូល ទូរស័ព្ទ បានលឿន បើប្រៀបធៀប ជាមួយនឹងឆ្នាំង សាកទូទៅ។ ដោយឡែក សម្រាប់អ្នក ប្រើ iPhone វិញ អ្នកអាច សាកល្បង ប្រើឆ្នាំងសាក iPad មក សាកបាន ដែលវា នឹងជួយ អោយ ការសាក មានភាព លឿនរហ័ស។ សូមកុំ ភ័យព្រួយ ថាវាអាចនឹង មានបញ្ហាអី ព្រោះអី ប្រព័ន្ធស្រូប ថាមពល របស់ទូរស័ព្ទ ទាំងអស់ វាមានសមត្ថភាព អាចស្រូប យកថាមពល បាន ខ្លាំង គ្រាន់តែក្រុមហ៊ុន ចង់អោយ វាស្រូបយក ថាមពលល្មម។​ យូរៗសាកម្តង វានឹងមិន បង្កជាបញ្ហា អ្វីនោះទេ។

សាក​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​លឿន និង​ឆាប់​ពេញ​ជាង​មុន បើ​អ្នក​ដឹង​ពី​គន្លឹះ​ទាំងនេះ!

  1. សាកថ្ម ដោប្រើប្រាស់ Power Bank ដែលមានគុណភាពខ្ពស់មួយចំនួនវិញ

អ្នកគួរតែ មាន Power Bank មួយសម្រាប់ ប្រើប្រាស់ ទោះបីជាអ្នក មិនឧស្សាហ៍ ជួបប្រទះទៅនឹង បញ្ហា អស់ថ្ម នៅខាង ក្រៅផ្ទះក្តី។ Power Bank ដែលមាន គុណភាពខ្ពស់ មួយ ចំនួន វាអាចសាកថ្ម បានលឿនរហ័ស ជាងសាក ធម្មតាទៅទៀត ហើយវា ក៏មាន សមត្ថភាព ខ្ពស់ដែរ។ Power Bank នាពេលបច្ចុប្បន្ន វាមាន ច្រើនម៉ូដ ច្រើនម៉ាក ប៉ុន្តែសូមជ្រើស រើសយក មួយណាដែល មានគុណភាពខ្ពស់ និងស្តង់ដា​ ត្រឹមត្រូវ ដើម្បីអាចប្រើប្រាស់​ បានយូរ និងមាន ស្ថេរភាព ដូចជាម៉ាក TP-Link, Xiaomi និង Kongfulong ជាដើម។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

សាក​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​លឿន និង​ឆាប់​ពេញ​ជាង​មុន បើ​អ្នក​ដឹង​ពី​គន្លឹះ​ទាំងនេះ!

  1. បិទ Wi-Fi, អ៊ីនធឺណែត រឺក៏ដាក់ Airplane Mode

Wi-Fi, អ៊ីណធឺណែត … គឺជាប្រភព ដែលស៊ីថ្ម ហើយវា អាចរារាំង មិនអោយ យើងអាចសាកថ្ម បានឆាប់ រហ័សបាន។ ហេតុដូច្នេះហើយ នៅកំឡុង ពេលសាកថ្ម សូមបិទ ប្រព័ន្ធទាំង នេះចោល រឺក៏ដាក់ Airplane Mode តែម្តង ក៏បាន។ បើអាចនោះ សូមបិទទូរស័ព្ទ កំឡុងពេល សាកថ្ម ដែលវានឹងជួយ អោយយើង អាចសាក ថ្មបាន កាន់តែ រហ័សល្អ។

សាក​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​លឿន និង​ឆាប់​ពេញ​ជាង​មុន បើ​អ្នក​ដឹង​ពី​គន្លឹះ​ទាំងនេះ!

  1. កុំឧស្សាហ៍បើកមើលអេក្រង់ទូរស័ព្ទពេក ពេលកំពុងសាកថ្ម

អេក្រង់គឺជា ផ្នែកមួយដែរ ដែលស៊ីថ្ម ខ្លាំងជាង គេបំផុត ហេតុដូច្នេះហើយ កំឡុងពេលសាកថ្ម ចៀសវាង កុំបើកអេក្រង់ ឆែកមើល បរិមាណភាគរយ ដែលបានសាក និងឆែកមើល ក្រែងលោ មាននរណា ខលមកអី ព្រោះអីវា នឹងធ្វើអោយ ទូរស័ព្ទអ្នក មិនងាយសាកថ្ម បានច្រើន នោះទេ។

សាក​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​លឿន និង​ឆាប់​ពេញ​ជាង​មុន បើ​អ្នក​ដឹង​ពី​គន្លឹះ​ទាំងនេះ!

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិត ទូរស័ព្ទល្បីៗ ដូចជា Samsung, Motorola, Oppo, LG បានបង្កើត រួចទៅហើយ នូវបច្ចេកវិទ្យា សាកថ្មបាន លឿនរហ័ស ក៏ប៉ុន្តែទូរស័ព្ទ ជាច្រើនទៀត នៅមិនទាន់ មានបំពាក់ បច្ចេកវិទ្យានេះ នៅឡើយទេ ជាហេតុតម្រូវ អោយយើង ដឹងនូវគន្លឹះ ពិសេសៗ ដើម្បី សាកថ្មបាន លឿនរហ័ស។ សង្ឃឹមថា គន្លឹះ ពិសេសៗទាំងនេះ នឹងអាចជួយ អោយអ្នក សាកថ្មទូរស័ព្ទ​ បានលឿន រហស័សបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

សាក​បញ្ចូល​ថ្ម​ទូរស័ព្ទ​បាន​លឿន និង​ឆាប់​ពេញ​ជាង​មុន បើ​អ្នក​ដឹង​ពី​គន្លឹះ​ទាំងនេះ!

  • ដោយ: Hong
  • 11:23 AM, 04 April
  • ប្រភព: Travel Tech
  • Tag: ចំណេះដឹងទូទៅ