វិធី​សាស្រ្ត​ធ្វើ​អោយ Galaxy S7 និង S7 edge មាន Homescreen តែមួយ!

អ្នកទាំងអស់គ្នា ប្រាកដជាបាន ដឹងហើយថា ស្មាតហ្វូន iPhone របស់ក្រុមហ៊ុន Apple គឺមាន Homescreen តែមួយប៉ុណ្ណោះ ដែលខុសប្លែក ពីស្មាតហ្វូន របស់ក្រុមហ៊ុន ដទៃទៀត ដូចជា Samsung, LG, Sony, Huawei។ល។ ហើយបើ និយាយពី អត្ថប្រយោជន៍នៃ Homescreen តែមួយនេះ គឺវាផ្តល់ភាព ងាយស្រួលច្រើន ដោយយើង មិនលំបាក ក្នុងការស្វែងរក កម្មវិធីដោយ ចូលទៅកាន់ Homescreen ទី2 នោះទេ ត្បិតអីវា ស្ថិតនៅលើ Homescreen ស្រាប់ហើយ។

វិធី​សាស្រ្ត​ធ្វើ​អោយ Galaxy S7 និង S7 edge មាន Homescreen តែមួយ!

យ៉ាងណាមិញ ចំពោះស្មាតហ្វូន Samsung ស៊េរីក្រោយនេះ ក៏មានបំពាក់ នូវមុខងារនេះ ផងដែរ ហើយថាតើ មានប្រិយមិត្ត ណាខ្លះ ដែលបានដឹង? ចំពោះមុខងារ ដែលមាន នៅលើ Galaxy S7 និង S7 edge នេះដែរ មានឈ្មោះថា Galaxy Labs ដែលត្រូវបាន Samsung ដាក់បញ្ចូល ទៅក្នុង Advanced Features។ សម្រាប់របៀប បើកវា ក៏ងាយស្រួល ផងដែរ ដែលអ្នក ទាំងអស់គ្នា ជាពិសេស ប្រិយមិត្ត ដែលប្រើ S7 និង S7 edge អាចស្វែងយល់ នៅខាង ក្រោមនេះបាន!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ចូលទៅកាន់ Settings > Advanced Features > Galaxy Labs > Show all apps on home screen > រួចធ្វើការ Turn on និងចុចពាក្យ OK បន្ទាប់មក វានឹង ប្រម៉ែប្រមូល ហើយបង្កើត ទៅក្នុង Homescreen ទី1 តែម្តង។ (សូមមើលរូប ខាងក្រោម)

វិធី​សាស្រ្ត​ធ្វើ​អោយ Galaxy S7 និង S7 edge មាន Homescreen តែមួយ!

សម្រាប់ប្រិយមិត្ត​ ដែលប្រើប្រាស់ S7 និង S7 edge តើមានអារម្មណ៍ យ៉ាងណាដែរ បន្ទាប់ពីបាន ប្តូរទៅជា Homescreen តែមួយ បែបនេះ? សម្រាប់ការ ប្រើប្រាស់ ជាលើកដំបូង យើងជឿ ជាក់ថា អ្នកទាំងអស់គ្នា ប្រាកដជា មាន អារម្មណ៍ប្លែក តែម្តង ដោយអាចនឹង មានការភ័ណ្ឌច្រលំ ជារឿយ ពេលស្វែងរកកម្មវិធី ម្តងៗ ដោយតែងតែ រកប៊ូតុង All Apps ដើម្បីចូលទៅកាន់ Homescreen ទី2។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធី​សាស្រ្ត​ធ្វើ​អោយ Galaxy S7 និង S7 edge មាន Homescreen តែមួយ!

  • ដោយ: Mai
  • 3:42 PM, 04 April
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ