ហួសចិត្ត!! ពឹងក្លើរបស់ប្តីឲ្យឌុប ដើររកប្តីទាំងកណ្តាលយប់ ដូចពឹងឲ្យឌុបយកទៅ ចាប់រំលោភ, ជនសង្ស័យត្រូវបានឃាត់ខ្លួន

(បន្ទាយមានជ័យ)៖ បុរស​ម្នាក់​ត្រូបានវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ តាម​ពាក្យបណ្តឹងរបស់នារីរងគ្រោះ ពាក់​ព័ន្ធ​ពី​បទ​ចាប់រំលោភ​នៅ​តាម​ដងផ្លូវ នា​ម៉ោង​០៩៖​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ទំនប់​​​ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ខណៈ​ជនសង្ស័យ​ដឹក​នារី​រង​គ្រោះ​ទៅ​រក​ប្តី។

សមត្ថកិច្ចបានបញ្ជាក់ថា​ ការ​ឃាត់ខ្លួន​នេះ គឺធ្វើឡើង​បន្ទាប់​ពី​ជនសង្ស័យ ​ធ្វើ​សកម្មភាព​ចាប់​​រំលោភស្ត្រីរងគ្រោះ ​បាន​សម្រេច​នៅ​តាម​ផ្លូវ ខណៈ​ដឹក​នារី​រង​គ្រោះ​តាម​ម៉ូតូ​ទៅ​រក​ប្តី។

សមត្ថកិច្ចដដែលបានបន្តទៀតថា នៅថ្ងៃកើតហេតុជនសង្ស័យ ​និង​ប្តី​នារី​រង​គ្រោះ ​បាន​ផឹកស៊ី​ជុំ​គ្នា​នៅផ្ទះ លុះ​ស្រវឹង​បុរស​ជា​ប្តីនារីរងគ្រោះ​ បាន​ខ្ចី​ម៉ូតូ​ជនសង្ស័យ​ចេញ​ទៅ​ក្រៅ ដោយ​សារម៉ូតូ​បែក​កង់ ប្តីរបស់នារីរងគ្រោះ​ ក៏​បណ្តើរ​ម៉ូតូ​ត្រឡប់​មក​វិញ ​រួចបានសុំ​ប្រាក់​ប្រពន្ធ ​ទៅ​ដូរ​ពោះវៀន​ម៉ូតូ​ឱ្យ​មិត្តភក្តិវិញ លុះ​ប្រពន្ធ​មិន​ឱ្យ ទើប​បុរស​ជា​ប្តី​ខឹង ក៏​ទាញ​កង់​ជិះ​ចេញ​ទៅ​បាត់។

ពេលប្តីចេញទៅ​បាត់​យូរ​ពេក មិនឃើញ​ត្រឡប់​មក​វិញនារីរងគ្រោះ ក៏​ពឹង​ជនសង្ស័យ​ឱ្យ​ជូន ​ទៅ​រក​ប្តី​នៅផ្ទះ​ម្តាយ​របស់​នាង ហើយនារីរងគ្រោះបាននិយាយ ទាំងហួសចិត្តថាស្រាប់តែ ដឹក​ដល់​កណ្តាលផ្លូវ ត្រូវ​ជនសង្ស័យដែលជាមិត្តភក្រប្តី ឃើញ​​ឱកាសល្អបាន​ចាប់រំលោភ​បាន​សម្រេច រួច​ដឹក​មក​ផ្ទះ​វិញ​ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើង​។

ក្រោយពីចាប់រំលោភរួចហើយនារីរងគ្រោះ ក៏​បាន​រៀបរាប់​ប្រាប់​តាម​ដំណើររឿង ទៅដល់ប្តីហើយបាន​រាយការណ៍ ​ប្រាប់​មេ​ភូមិ​ឱ្យ​ជួយ​អន្តរាគមន៍ ទើបឈាន​ដល់​ការ​ឃាត់ខ្លួន​តែ​ម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យមានឈ្មោះ អឿ សុភា អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​តបានសារភាពថាខ្លួន ពិតជាបានចាប់ស្រ្តីរងពិតប្រាកដមែ​ន ពេលដឹកនាងទៅរកប្តីនាងបច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកសាងសុំណុំរឿង បញ្ជូនទៅតុលាការ​ ចាត់ការតាមច្បាប់៕

ប្រភព៖baykdang

  • ហួសចិត្ត!! ពឹងក្លើរបស់ប្តីឲ្យឌុប ដើររកប្តីទាំងកណ្តាលយប់ ដូចពឹងឲ្យឌុបយកទៅ ចាប់រំលោភ, ជនសង្ស័យត្រូវបានឃាត់ខ្លួន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:ជីវិតនិងសង្គម
Tags: