បុគ្គលិក​ធនាគារ​អេស៊ីលីដា​ម្នាក់ ​ដេក​ស្លាប់​ក្នុង​ផ្ទះ​សំណាក់​ សង្ស័យ​ខ្យល់គរ

បុគ្គលិក​ធនាគារ​អេស៊ីលីដា​ម្នាក់ ​ដេក​ស្លាប់​ក្នុង​ផ្ទះ​សំណាក់​ សង្ស័យ​ខ្យល់គរ



ស្វាយរៀង​ ៖ ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​ម្ចាស់​ផ្ទះសំណាក់ ​និង​អ្នកភូមិ​ចោមរោម​មើល​ រួច​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ ខណៈ​បុរស​ម្នាក់​ ដែល​គេ​ស្គាល់​ជា បុគ្គលិក​ធនាគារ​អេស៊ីលីដា​ បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់​ឯង​ សង្ស័យ​ខ្យល់គរ។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល ​ថ្ងៃ​ទី​៣​ខែ​មេសា​ឆ្នាំ​២០១៦ ​ស្ថិត​នៅ​ផ្ទះសំណាក់ យីហោ​ «ឡុង ច័ន្ទ» ស្រី​លាប» ស្ថិតក្នុង​ភូមិ​រូប​គោ​ សង្កាត់ ព្រៃ​ឆ្លាក ក្រុង​ស្វាយរៀង។

យោង​តាម​សមត្ថកិច្ច ​នគរបាល​ក្រុង​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ បុរស ​ដែល​ស្លាប់​មាន​ឈ្មោះ ស៊ា​ង​ សុវណ្ណ​ធារ៉ា ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ធនាគារ​អេស៊ីលីដា​ មាន​ស្រុកកំណើត​នៅ​ភូមិ​កៀន​សាំង​ សង្កាត់​ស្វាយរៀង ​ក្រុង​ស្វាយរៀង។

ប្រភព​បន្ត​ថា ​ក្រោយ​ពេល​ទទួល​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​សំណាក់​ភ្លាម ​សមត្ថកិច្ច​នគរបាល​ក្រុង​អាជ្ញាធរ ​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​ខេត្ត និង​គ្រូពេទ្យ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ​សាកសព​ ឃើញ​ថា​ បុរស​ខាង​លើ​ស្លាប់​ ដោយសារ​ជំងឺ​គាំងបេះដូង​ ខណៈ​មាន​ទម្ងន់​រហូតដល់​ទៅ​១០៥​គីឡូ​ឯណោះ​ ដោយ​មិន​មែន​ជា​រឿង​ឃាតកម្ម​អ្វី​នោះ​ទេ។

ក្រោយ​ពេល​ពិនិត្យ​រួច ​សមត្ថកិច្ច​ក៏បាន​ប្រគល់​សាកសព ​​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

បុគ្គលិក​ធនាគារ​អេស៊ីលីដា​ម្នាក់ ​ដេក​ស្លាប់​ក្នុង​ផ្ទះ​សំណាក់​ សង្ស័យ​ខ្យល់គរ

បុគ្គលិក​ធនាគារ​អេស៊ីលីដា​ម្នាក់ ​ដេក​ស្លាប់​ក្នុង​ផ្ទះ​សំណាក់​ សង្ស័យ​ខ្យល់គរ