លោក​ហ៊ុន ម៉ា​ណែ​ត​ បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​តាមរយៈ​ហ្វេសប៊ុក​របស់​ខ្លួន

លោក​ហ៊ុន ម៉ា​ណែ​ត​ បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​តាមរយៈ​ហ្វេសប៊ុក​របស់​ខ្លួន

ភ្នំពេញ ​៖​ លោក​ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​នៅ​លើ​ហ្វេ​ស​របស់​ខ្លួន ដោយ​បាន​បញ្ជាក់​ថា “​ខ្ញុំ​មាន​សេចក្ដី​សប្បាយរីករាយ យ៉ាង​ក្រៃលែង ដែល​បាន​មក​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់ ​ជាមួយ​បងប្អូន ​ពលករ ​ពល​ការិនី សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង រស់នៅ និង​បម្រើការ នៅ​សាធារណរដ្ឋ​កូរ៉េ រាប់ពាន់​នាក់ ក្នុង​កម្មវិធី​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នៅ​ក្រុង​គុន​ផូ។

លោក​​បាន​បន្ត​ថា ខ្ញុំ​សូម​សម្តែង​នូវ សេចក្តី អំណរគុណ​យ៉ាង​ក្រៃលែង ចំពោះ​ព្រះ​តេជគុណ រិ​ន សារ៉ូ តំណាង មជ្ឈមណ្ឌល ពុទ្ធសាសនា​ខ្មែរ ដែល​បាន ​អញ្ជើញ​រូប​ខ្ញុំ និង​ក្រុមការងារ ចូលរួម​ក្នុង​ពិធី​ចូលឆ្នាំ​នា​ថ្ងៃនេះ​”​។​

លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែម​ទៀត​ថា “​ខ្ញុំ​សូម​អរគុណ និង​កោតសរសើរ ចំពោះ​ការរៀបចំ កម្មវិធី​នេះ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​បង្ក​លក្ខណៈ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង បាន​ជួបជុំគ្នា​សប្បាយរីករាយ ក៏ដូចជា​ការចូលរួម​ថែរក្សា នូវ​ប្រពៃណី​ទំនៀម ទម្លាប់​ខ្មែរ ដែល​ឆ្លុះបញ្ចាំង​ពី មនោសញ្ចេតនា ស្រឡាញ់ ថែរក្សា ការពារ និង​លើកស្ទួយ មរតក​វប្បធម៌ អរិយធម៌​ជាតិ ព្រមទាំង បង្ហាញ​ពី​ការ​រឹតចំណង​សាមគ្គីភាព ភាតរភាព​ និង​ឥរិយាបថ​ដ៏​ល្អ​ប្រពៃ​ក្នុងនាម​ជា​ជនរួមជាតិ​ខ្មែរ​តែមួយ ទោះបីជា​យើង កំពុង​រស់នៅ​ទីកន្លែង​ណា ក៏ដោយ​”។

សូម​បញ្ជាក់​ថា​ ការ​ថ្លែង​បែបនេះ ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ទៅ​ចូលរួម ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នៅ​ទីក្រុង​គុន​ផូ នៃ​សាធារណរដ្ឋ កូរ៉េ តប​តាម ការ​អញ្ជើញ របស់ បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ និង​មជ្ឈមណ្ឌល ពុទ្ធសាសនា​ខ្មែរ ក្នុង​គោលបំណង​ថែរក្សា ទំនៀម​ទម្លាប់ ប្រពៃណី​ខ្មែរ ដែល​ជា​ការ​ឆ្លុះបញ្ចាំង​ពី ​ស្មារតី​ស្រឡាញ់​ជាតិ និង​លើកស្ទួយ អរិយធម៌​ជាតិខ្មែរ៕