សន្និបាត​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ ប្រចាំ​ឆ្នាំ​២០១៥​ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ​២០១៦​

សន្និបាត​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ ប្រចាំ​ឆ្នាំ​២០១៥​ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ​២០១៦​



សៀមរាប ​៖​ នា​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​មេសា ​ឆ្នាំ​២០១៦​ នៅ​សាល​ប្រជុំ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បាន​រៀបចំ​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ប្រចាំ​ឆ្នាំ​២០១៥ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ​២០១៦។

ពិធី​នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​នាយ​ឧត្ដមសេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួល​ការងារ​សន្តិសុខ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក គឹម ឆៃ​ហ៊ាង​ អភិបាលរង​ខេត្ត​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​លោក ឃឹម ប៊ុន​សុង អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រីរាជការ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ចូលរួម​ផង​ដែរ។
លោក​ឧត្ដមសេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្ត​ឡើង​ថ្លែង​សន្ទរកថា ស្វាគមន៍​ស្ដីពី​កិច្ចប្រតិបត្តិការ​របស់​កងកម្លាំង​ដែល​បាន​អនុវត្ត​កន្លងមក​ជូន​គណៈអធិបតី និង​សមាជិក សមាជិកា នៃ​អង្គ​ពិធី។

បន្ទាប់មក ​លោក​វរសេនីយ៍ឯក ឈួន រួន នាយរង​សេនាធិការ​ឡើង​អាន​របាយការណ៍​លំអិត ស្ដីពី​កិច្ច​ប្រតិបត្តិការ​របស់​កងកម្លាំង​នគរបាល​ខេត្ត ក្នុង​រយៈ​ពេល​កន្លងមក និង​ផែនការ​ទិសដៅ​ឆ្នាំ​២០១៦ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត។ ក្នុង​អង្គ​ពិធី​នោះ​ដែរ លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍​ស្ដីពី​ផែនការ​សកម្មភាព​របស់​កងកម្លាំង​នគរបាល​ស្រុក​ក្នុង​នោះ​លោក​អធិការ​បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ និង​សំណូមពរ​ដល់​គណៈអធិបតី​សូម​ឲ្យ​ជួយ​លើកទឹកចិត្ត​ដល់​កងកម្លាំង​ដែល​មាន​ស្នង​ដៃ​ល្អ​ផង​ដែរ។ បន្ទាប់​មក​ទៀត លោក គឹម ឆៃ​ហ៊ាង អភិបាលរង​ខេត្ត និង​លោក​នាយ​ឧត្ដមសេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការ​រង​បាន​អញ្ជើញ​មាន​មតិ​សំណេះសំណាល​ និង​ធ្វើការ​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​គណៈប្រតិភូ ​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ឲ្យ​បាន​ល្អ​ប្រសើរ​ថែមទៀត ​និង​ធ្វើការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ​ ក៏ដូចជា​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ទាន់​ពេល​វេលា។

ក្នុង​នោះ​ដែរ​ គណៈអធិបតី​បាន​ទទួលយក​សំណូមពរ​របស់​លោក​អធិការ​នគរបាល​ស្រុក​ទាំងអស់​ទៅ​ជូន​ថ្នាក់ដឹកនាំ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​លទ្ធភាព​ដ៏​អាច​ធ្វើ​បាន​មិនតែប៉ុណ្ណោះ។ គណៈអធិបតី​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អនុវត្តន៍​ភារកិច្ច​ស្នូល​របស់​ខ្លួន​ក្នុង​រយៈកាល​កន្លងមក​៕សន្និបាត​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ ប្រចាំ​ឆ្នាំ​២០១៥​ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ​២០១៦​
សន្និបាត​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ ប្រចាំ​ឆ្នាំ​២០១៥​ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ​២០១៦​