ម្ចាស់​ផ្សារ​រា​ត្រី ​និង​បេន​ឡាន​ក្រុង​បាវិត​ ចោល​សំរាម​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​បាវិត​គួរ​ឲ្យ​ខ្មាស​ភ្ញៀវ​ទេសចរ​

ម្ចាស់​ផ្សារ​រា​ត្រី ​និង​បេន​ឡាន​ក្រុង​បាវិត​ ចោល​សំរាម​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​បាវិត​គួរ​ឲ្យ​ខ្មាស​ភ្ញៀវ​ទេសចរ​



ស្វាយរៀង ៖ មហាជន​បាន​ធ្វើការ​រិះគន់​ចំៗ​ទៅ​ម្ចាស់​ផ្សារ​រា​ត្រី​ និង​បេនរថយន្ត​នៅ​ក្រុង​បាវិត​ ជា​ពិសេស​អាជ្ញាធរ​ បាន​បណ្ដោយ​ឲ្យ​លោក​ឧកញ៉ា​ដ៏​ល្បី ​ឈ្មោះ​ លី​ ប៉ោ​យូ​ បាន​វិនិយោគ​ផ្សារ​នេះ​ថា​បាន​ចោល​សំរាម​ពាសវាលពាសកាល​ ធុំក្លិន​អសោក​តាម​ចិញ្ចើម​ផ្លូវ​ទុក​បង្អួត​ភ្ញៀវ​ទេសចរ​ដែល​ឆ្លង​កាត់​ក្រុង​បាវិត​។​

អ្នកទេសចរ​ និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាវិត​បាន​លើក​ឡើង​ថា​ ផ្សារ​រាល​ត្រី​ និង​បេន​រថយន្ត​វិនិយោគ​រាប់​ឆ្នាំនេះ ​គឺ​គ្មាន​របៀបរៀបរយ​នោះ​ទេ​ ចោល​សំរាម​តាម​ចិញ្ចើម​ផ្លូវ​ ប៉ះពាល់​ដល់​សុខភាព​អ្នកទេសចរ​ និង​អ្នក​លក់ដូរ​នៅ​ផ្សារ​នេះ​។​ បើ​តាម​អ្នកធ្វើ​អនាម័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​សំរាម​នេះ​ដឹក​មកពី​តាម​តូប​ និង​ផ្ទះ​ក្នុង​ផ្សារ​រា​ត្រី​ ហើយ​នៅ​ពេល​ព្រឹក​ប្រមូល​រហូតដល់​ម៉ោង​១១​ទៅ​ម៉ោង​១២​ថ្ងៃ​ត្រង់​ ទើប​រថយន្ត​ដឹក​សំរាម​ចេញ​មក​យក ​ប៉ុន្តែ​ដឹក​តែមួយ​ជើង​ទេ​ មិន​អស់​ ទុក​ដល់​ស្អែក​បន្ត​ទៀត​ទើប​មក​យក​។​

លោក​ សេង សីលា ​អភិបាលក្រុង​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រុមហ៊ុន​វិនិយោគ​ផ្សារ​រាត្រី​នេះ​ជា​របស់​លោក​ឧកញ៉ា លី ​ប៉ា​យូ​ ជា​អ្នកដេញថ្លៃ​បានជា​មួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ហើយ​ខេត្ត​ជា​អ្នកគ្រប់គ្រង​។​ ហើយ​កន្លងមក​ អ្នក​វិនិយោគ​តែង​មិន​គោរព​អាជ្ញាធរ​ដែន​ដី​នោះ​ទេ​ ដោយសារតែ​គេ​មានអំណាច​ តែង​បង្ក​បញ្ហា​ជា​ញឹកញាប់​ជា​មួយ​ប្រជាពលរដ្ឋ​ និង​អ្នក​រត់​តាក់ស៊ី ជាពិសេស​ជាមួយ​អាជ្ញាធរ​។​ កន្លងមក ​ក្រសួង​ និង​ខេត្ត​/ក្រុង​ បាន​ហៅ​ក្រុមហ៊ុន​វិនិយោគ​មក​ធ្វើ​ការណែនាំ​ និង​ដោះស្រាយ ​ប៉ុន្តែ​ពេល​ត្រឡប់​ទៅវិញ ​គឺ​ក្រុមហ៊ុន​មិនបាន​គោរព​តាម​កិច្ចសន្យា​នោះ​ឡើយ​។ ​

ចំណែក​សាលាក្រុង​គ្មាន​សិទ្ធ​ទៅ​ណែនាំ ​ឬ​ហៅ​លោក​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​នោះ​មក​ធ្វើការ​ណែនាំ​បាន​ឡើយ​ ព្រោះ​ខេត្ត​ក្រសួង​ជា​អ្នកគ្រប់គ្រង​។​ ជាក់ស្ដែង​កន្លងមក ​ក្រុមហ៊ុន​វិនិ​យោគ​បាន​ឲ្យ​អ្នក​ធ្វើ​អនាម័យ​យក​សំរាម​ភក់​ស្អុយ​យក​ទៅ​ចោល​ខាងជើង​របង​ច្រក​ទ្វា​អន្តរជាតិ​បណ្ដាល​ឲ្យ​ធុំក្លិន​ស្អុយ​ដល់​ភ្ញៀវ​ឆ្លងកាត់​ច្រក​ទ្វា​អន្តរជាតិ​បា​វិត។​

លោក ​លឹម សៀង​ហេង​ ប្រធាន​ស្នាក់​ការ​បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ហាមឃាត់​មិន​ឲ្យ​ចាក់សំរាម​ជាដាច់ខាត​។ ​បន្ទាប់ពី​មានការ​ហាម​មិន​ឲ្យ​ចាក់​នៅ​ទីកន្លែង​ខាងលើ​ បែរជា​លោកអ្នក​វិនិយោគ​យក​សំរាម​ស្អុយ​មក​ចាក់​ក្នុង​ផ្សារ​ជិត​ចំណតរថយន្ត​ និង​កន្លែង​ភ្ញៀវ​អង្គុយ​ទៅវិញ។

ប្រជាពលរដ្ឋ​ ក៏ដូចជា​ភ្ញៀវ​ទេសចរ​ហួសចិត្ត​នឹង​លោក​ប្រធាន​ផ្សារ​រាត្រី ​ពិតជា​មនុស្ស​គ្មាន​គិត​អំពី​ទុក្ខ​លំបាក​ដល់​ប្រជាពលរដ្ឋ​ ក៏ដូចជា​អាជ្ញាធរ​ដែនដី​ អាង​ខ្លួន​អ្នកមាន មានអំណាច​ជា​ឧកញ៉ា​បង្ក​ព្យុះភ្លៀង ​ដើម្បី​ប្រយោជន៍​របស់​ខ្លួន និង​បក្សពួក​។​ ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ ​ភ្នាក់ងារ​យើង​មិនទាន់​អាច​រក​ការ​បំភ្លឺ​ពី​លោក​ឧកញ៉ា​ លី​ ប៉ោ​យូ បានទេ ​នៅ​ថ្ងៃ​ទី​៤​មេសា​នេះ​៕​

ម្ចាស់​ផ្សារ​រា​ត្រី ​និង​បេន​ឡាន​ក្រុង​បាវិត​ ចោល​សំរាម​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​បាវិត​គួរ​ឲ្យ​ខ្មាស​ភ្ញៀវ​ទេសចរ​