Henry ៖ Zidane ពិត​ជា​ធ្វើ​ឲ្យ​ Real Madrid មាន​ភាព​រីក​ចម្រើន​

កាល​ពី​ម្សិល​មិញ​ក្នុង​ជំនួប​ El Clasico ក្លឹប​ Real Madrid បាន​យក​ឈ្នះ​ដោយ​លទ្ធផល​២​ទល់​នឹង​១​លើ​ក្លឹប​ Barcelona ។ យ៉ាង​ណា​ទាក់​ទង​នឹង​ការ​ប្រកួត​នោះ​អតីត​តារា​ឆ្នើម​របស់​ Arsenal គឺ​លោក​ Thierry Henry បាន​និយាយ​ថា​លោក​ជឿ​ថា​ Zidane កំពុង​តែ​ធ្វើ​ឲ្យ​ក្លឹប​ Real Madrdid កាន់​តែ​មាន​ភាព​រីក​ចម្រើន​ ។

ដោយ​ Henry បាន​និយាយ​ថា​ « យើង​ឃើញ​ថា​ក្នុង​ការ​ប្រកួត​នោះ​ Barcelona បាន​បើក​ការ​នាំ​មុខ​មុន​ តែ​ Real Madrid បែរ​ជា​អាច​តាម​បាន​ស្មើ​មក​វិញ​ មិន​តែ​ប៉ុណ្ណោះ​ក្រោយ​ពី​ Real Madird មាន​សមាជិក​មួយ​រូប​ត្រូវ​បណ្ដេញ​ចេញ​ពួក​គេ​បែរ​ជា​អាច​រក្សា​ទម្រង់​លេង​ល្អ​រហូត​អាច​គ្រាប់​ជ័យជំនះ​បាន​ដោយ​ជោគជ័យ​ » ។

Henry បន្ត​ថា​ « ខ្ញុំ​ពេញ​ចិត្ត​របៀប​ដឹកនាំ​ក្រុម​របស់​ Zidane ​​គេ​បាន​ធ្វើ​ឲ្យ​កីឡាករ​ Real Madrid មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួត​ មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​អាច​ប្រឈម​នឹង​សម្ពាធ​ដែល​ត្រូវ​គេ​នាំ​មុខ​និង​មិន​បែក​អារម្មណ៍​នៅ​ពេល​បាត់​បង់​សមាជិក​មួយ​រូប​ហើយ​ពួក​គេបែរ​ជា​អាច​ស្ដារ​ស្ថាន​ការណ៍​ឲ្យ​ល្អ​មក​វិញ​បាន​ ដូចនេះ​តាម​រយៈ​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​គឺ​ Real Madrid ពិត​ជា​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​ Zidane » ។

ចុះ​សម្រាប់​ប្រិយមិត្ត​យល់​ឃើញ​យ៉ាង​ណា​ដែរ ចំពោះ​ការ​ដឹកនាំ​របស់​ Zidane ?

ប្រភព ៖  & skysports
ប្រែសម្រួល ៖ វិចទ័រ

  • Henry ៖ Zidane ពិត​ជា​ធ្វើ​ឲ្យ​ Real Madrid មាន​ភាព​រីក​ចម្រើន​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:កីឡា
Tags: