ដឹង​ថា​ថ្ងៃ​នេះ​ឆ្នាំ​មុន​ Leicester និង​ Chelseaឈរ​លេខ​ប៉ុន្មាន​ទេ​ ?

បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​ Southampton ១​ ទល់​ ០​ យប់​មិញ​នេះ​ ក្លឹប​ Leicester City បាន​បន្ត​ឈរ​តំណែង​កំពូល​តារាង​ដោយ​មាន​៧​ពិន្ទុ​នាំ​មុខ​ទៅ​លើ​ក្រុម​លេខ​២​​ Tottenham Hotspur ខណៈ​ដែល​នៅ​ការ​ប្រកួត​ត្រឹម​តែ​៦​ដង​ទៀត​ប៉ុណ្ណោះ​ ។​

ដឹង​ថា​ថ្ងៃ​នេះ​ឆ្នាំ​មុន​ Leicester និង​ Chelseaឈរ​លេខ​ប៉ុន្មាន​ទេ​ ?

រឿង​ដែល​អស្ចារ្យ​នោះ​​ គឺ ​ថ្ងៃ​នេះ​ឆ្នាំ​មុន​​ Leicester ឈរ​នៅ​បាត​តារាងEPL​​ មាន​ត្រឹម​តែ​ ២២​​ពិន្ទុ​ប៉ុណ្ណោះ​ បន្ទាប់​ពី​បាន​ប្រកួត​ចំនួន​៣០​ដង​ ខណៈ​ដែល​Chelsea ឈរ​នៅ​​កំពូល​តារាង​មាន​ ៧០​ពិន្ទុ​ក្នុង​ដៃ​ ។ សព្វ​ថ្ងៃ​ Leicester ឈរ​លេខ​១​ហើយ​មាន​ពិន្ទុ​ដល់​ទៅ​៦៩​ពិន្ទុ​​នាំ​មុខ​ Spur ចំនួន​៧​ពិន្ទុ​ ហើយ​តោ​ខៀវ​Chelseaឈរ​នៅ​ពាក់​កណ្ដាល​តារាង​មាន​ត្រឹម​តែ​៤០​ពិន្ទុ​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​នេះ​ ។​ ក្លឹប​Leicesterត្រូវ​បាន​គេ​និយាយ​ថា​ ជា​ក្រុម​បាល់​ទាត់​មួយ​ដែល​បញ្ជាក់​ពិភពលោក​ឲ្យ​ដឹង​ថា​ លុយ​មិន​​អាច​ទិញ​អ្វី​ៗ​បាន​ទាំង​អស់​នោះ​ទេ​ បើ​ទោះ​បី​ជា​Chelsea ឬ​ ManCity ចំណាយ​លុយ​យ៉ាង​ច្រើន​លើ​ SuperStar​ល្អ​ៗ​ក្តី​តែ​នៅ​តែ​មិន​អាច​ឈោង​យក​តំណែង​កំពូល​តារាង​លេខ​១​បាន​ដដែល​នា​ពេល​នេះ​។ គួរ​បញ្ជាក់​ផង​ដែរ​ក្លឹប​លេខ​១​បច្ចុប្បន្ន​Leicester​នឹង​ត្រូវ​ប្រកួត​Matchចុង​ក្រោយ​ថ្ងៃ​ទី​១៥​ឧសភា​នៅ​​​Stamford Bridge ជាមួយ​ម្ចាស់​ពាន​EPLឆ្នាំ​មុន​ដើម្បី​បិទ​រដូវ​កាល​២០១៥-២០១៦​នេះ​ផង​ដែរ​ ៕

ចុច​អាន​​៖
​​​​​

នេះ​ជា​តារាង​ពិន្ទុ​EPLនៅ​ថ្ងៃ​០៤​ខែ​០៤​ឆ្នាំ​២០១៥​

ដឹង​ថា​ថ្ងៃ​នេះ​ឆ្នាំ​មុន​ Leicester និង​ Chelseaឈរ​លេខ​ប៉ុន្មាន​ទេ​ ?
​ហើយ​នេះ​ជា​តារាង​ពិន្ទុ​EPL នៅ​ថ្ងៃ​០៤​ខែ​០៤​ឆ្នាំ​២០១៦​

ដឹង​ថា​ថ្ងៃ​នេះ​ឆ្នាំ​មុន​ Leicester និង​ Chelseaឈរ​លេខ​ប៉ុន្មាន​ទេ​ ?

តោះ​មក​ទស្សនា​វីដេអូ​និយាយ​ពី​Leicesterឆ្នាំ​មុន​ និង​ ឆ្នាំ​នេះ​ទាំង​អស់​គ្នា​ ៖

What a difference a year makes…

Posted by on Sunday, 3 April 2016

ប្រែ​សម្រួល​ដោយ​ ៖ Limbique
ប្រភព​ ៖ facebook & Skysport & PremierLeague

  • ដឹង​ថា​ថ្ងៃ​នេះ​ឆ្នាំ​មុន​ Leicester និង​ Chelseaឈរ​លេខ​ប៉ុន្មាន​ទេ​ ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:កីឡា
Tags: