ដេននី ក្វាន់ ចេញមុខការពារ មាស សុខ សោភា ដែលត្រូវមហាជន រិះគន់រឿង សិចស៊ី

ភ្នំពេញៈ តារាចម្រៀងឈរលំដាប់កំពូល ប្រចាំផលិតកម្មថោន មាស សុខសោភា កាលពីពេលកន្លងទៅនេះ នាងត្រូវបានមហាជន ធ្វើការរិះគន់យ៉ាងចាស់ដៃ ទៅលើនាងខណៈដែលតារារូបនេះ បានឡើងច្រៀងខនសឺត នៅកម្មវិធីទូរទស្សន៍មួយ ហើយនាងស្លៀកពាក់ខើចខ្លី ខណៈពិធីការិនីស្លៀកឈុត ប្រពៃណីស្រគត់ស្រគំ។ ពាក់ព័ន្ធទៅនិងការរិះគន់នេះ ត្រូវបានតារាសិចស៊ីនាង ដេននី ក្វាន់ បានចេញមុខការពារ តារាចម្រៀងរូបនេះ ហើយចាត់ទុកថា ស្រុកខ្មែរមានជំងឺរិះគន់គេខុសរបៀប ។

នាង ដេននី ក្វាន់ គឺជាតារាស្រីមួយដួង ដែលជានិច្ចកាល តែងតែពើបប្រទះការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន ទៅលើការស្លៀកពាក់សិចស៊ី បញ្ចេញសាច់មិនប្រណីដៃ ហើយទន្ទឹមនឹងពេលថ្មីៗនេះ តារាចម្រៀង នាង មាស សុខសោភា ក៏ត្រូវបានមហាជនរិះគន់ ដោយសារតែការស្លៀកពាក់សិចស៊ី តារាសម្តែងរូបនេះ បានចេញមុខប្រតិកម្មខ្លាំងៗ ជំនួសម្ចាស់សាម៉ីខ្លួនថា «ស្អប់បំផុតនៅស្រុកខ្មែរ យើងគឺមានជំងឺម្យ៉ាង គឺជំងឺរិះគន់គេខុសរបៀប..តាមគំនិតរបស់ខ្ញុំផ្ទាល់ គាត់ស្លៀកចឹង គឺអត់មានអីខុសទេ ព្រោះវាជាស្ទាយរបស់គាត់ ធម្មតាគាត់ជាអ្នកសិល្បៈ គឺតែងតែរកអ្វីដែលថ្មីហើយប្លែក ពីគេចឹងហើយ.. អ្វីដែលសំខាន់គឺគាត់ មិនបានស្លៀកខ្លីចូលវត្តនោះទេ»។

នៅក្នុងនោះនាងបានសរសេរ ក្នុងន័យកាន់ជើង តារាចម្រៀង មាស សុខសោភា ទៀតថា « អ្នកណាក៏ដឹងថា គាត់ជាតារាចម្រៀងម្នាក់ ដែលតែងតែស្លៀកពាក់ សុភាពមិនសូវសិចស៊ីដូចតារាផ្សេងទេ ចឹងហើយគ្រាន់តែស្លៀកប៉ុណ្ណឹង វាមិនហួសហេតុនោះទេ ខ្ញុំសូមផ្តាំទៅកំពូល អ្នករិះគន់ទាំងអស់នោះថា បើឈប់បានឈប់ទៅ វាគ្មានប្រយោជន៍នោះទេ បើទំនេរខ្លាំងគួរយក ពេលរកស៊ីចិញ្ចឹមជីវិត ទៅកុំមកអង្គុយតែរិះគន់ខ្មែរ គ្នាឯងគួរបើកភ្នែកមើលសិល្បៈ របស់ប្រទេសជិតខាងផង ថាគេដើរដល់ណាហើយ.. ព្រោះតែមានតែអ្នករិះគន់ ជាន់ពន្លិចសិល្បៈខ្មែរ គ្នាឯងចឹងហើយបានសិល្បៈខ្មែរ មិនរីកចំរើនអីតែបន្តិច គឺប៉ុណ្ណានៅតែប៉ុណ្ណឹង...She is my idol » ។

តារាស្រីរូបនេះបានប្រាប់ ពីមូលហេតុដែលនាងចេញ មុខប្រតិកម្មតបតជំនួស តារាចម្រៀង មាស សុខសោភា ថានាងស្រលាញ់ តារាចម្រៀងរូបនេះហើយ តារារូបនេះក៏ជា តារាក្នុងដួងចិត្តរបស់នាង ទើបនាងចេញមុខការពារ បែបនេះតែម្តងទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload