១ឈុត របស់តារាសម្តែង ហុងកុង ម្នាក់នេះ ធ្វើឲ្យមនុស្សជាច្រើន តាមមើលសឹង បាក់ក

ហុងកុង៖ ១ឈុតរបស់ តារាសម្តែងស្រី និងជាតារាម៉ូដែល មួយរូបប្រចាំទីក្រុង ហុងកុង នៅក្នុងកម្មវិធីមួយ បានកំពុងតែ ទាញយកអារម្មណ៍របស់ មនុស្សជាច្រើន ជាពិសេសអ្នកដែល បានចូលរួមក្នុងកម្មវិធី នោះផ្ទាល់តែម្តង។

យោងតាមរបាយការណ៍ ដែលដកស្រង់ចេញពី ប្រភពព័ត៌មាន Asian E-News Portal បានឲ្យដឹងថា តារាស្រីដែលធ្វើឲ្យ គេចាប់អារម្មណ៍គ្រប់គ្នានោះ មានឈ្មោះថា Janice Man ក៏ដោយសារតែ រ៉ូបដែលនាងស្លៀក ដើរលើកម្រាលព្រំក្រហម ចូលរួមក្នុងកម្មវិធី វាមានភាពស៊ិចស៊ី ខ្លាំងពេក។

រ៉ូបមួយឈុតរបស់ តារាសម្តែងស្រី វ័យ២៧ឆ្នាំរូបនេះ គឺមានលក្ខណៈវែង ដែលមានឆែក សឹងតែតាំងពីលើ រហូតដល់ក្រោម ដោយក្នុងនោះ មានការបិទភ្ជាប់គ្នា ត្រង់បរិវេណសំខាន់ តែបន្តិចប៉ុណ្ណោះ ដែលចំណុចនេះហើយ បានធ្វើឲ្យមនុស្សជាច្រើន តាមសម្លឹងមើលនាង មិនដាក់ភ្នែកនោះ។

ជាមួយគ្នានេះដែរ Janice ក៏បាននិយាយប្រាប់ថា “ថ្ងៃនេះគឺជា យប់ដ៏ពិសេស និងមានអត្ថន័យមួយ ហើយអ្វីដែលសំខាន់ គឺវាផ្តើមចេញពី តួនាទីរបស់ខ្ញុំ តែម្តង”៕

នៅមានរូបភាពអំពី តារាសម្តែងស្រីម្នាក់នេះ ជាច្រើនទៀត នៅខាងក្រោម៖ 

ប្រភព៖ lollipop

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload