ល្បីថានាង Selena Gomez កំពុងបង្កាត់ភ្លើងស្នេហ៍ ជាមួយ Charlie Puth?

អាមេរិក៖ អតីតគូស្នេហ៍ តារាចម្រៀងប្រុសសម្បូររឿងអាស្រូវ Justin Bieber នាង Selena Gomez បានកំពុងនឹងបង្កាត់ភ្លើងស្នេហ៍ ជាមួយនឹងតារាចម្រៀង លោក Charlie Puth។ នេះបើតាមសេចក្តីរាយការណ៍ពីប្រភពព័ត៌មាន កាលពីពេលថ្មីៗនេះ។

មកទល់ពេលនេះ កំដៅពាក្យចចាមអារ៉ាមស្នេហា រវាងម្ចាស់បទ See You Again លោក Charlie Puth អាយុ២៤ឆ្នាំ និងតារាចម្រៀងនាង Selena Gomez អាយុ២៣ឆ្នាំ នៅមិនទាន់បានចុះត្រជាក់ នៅឡើយនោះទេ។ តារាចម្រៀងល្បីល្បាញទាំងពីរ ត្រូវបានគេសង្ស័យថា លួចបង្កាត់ភ្លើងស្នេហ៍នឹងគ្នា ក្នុងខណៈពេលដែលពួកគេ សហការចេញបទចម្រៀងរួមគ្នា បទ "We Don't Talk Anymore" កាលពីពេលថ្មីៗកន្លងទៅ។

ទាក់ទិននឹងបញ្ហានេះដែរ សមីខ្លួនខាងប្រុស លោក Charlie បានធ្វើការបដិសេធ ដោយបញ្ជាក់ថា អ្នកទាំងពីរគ្មានអ្វីលើសពីមិត្តភក្តិនោះទេ។ លោកបាននិយាយថា៖ "យើងទាំងពីរនាក់គឺជាមិត្តភក្តិ។ ខ្ញុំសប្បាយចិត្តណាស់ ដែលបានច្រៀងរួមគ្នា ជាមួយនាង។ នាងគឺជាតារាចម្រៀងដ៏អស្ចារ្យម្នាក់"។

លោកបាននិយាយទៀតថា៖ "ពួកយើងបានធ្វើចម្រៀងរួមគ្នា ហើយមនុស្សជាច្រើនបានគិតថា ពួកយើងមានអ្វីលើសពីនេះ ប៉ុន្តែតាមពិតទៅ វាគ្មានអ្វីក្រៅពីចម្រៀងរួមគ្នានោះទេ។ ពិតមែនខ្ញុំបាន ធ្វើដំណើរកម្សាន្តជាមួយនាង ក៏ព្រោះតែនាងជាមនុស្សល្អម្នាក់! តែជាដំណើរកម្សាន្ត ជាក្រុមប៉ុណ្ណោះ!"៕

ប្រភព Yahoo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload