សង្សារ របស់តារាស្រីថៃ Taew Nata pohn តែងធ្វើឲ្យនាង រំភើបចិត្តគ្រប់ពេល ទោះស្រឡាញ់គ្នា ១០ឆ្នាំក៏ដោយ

ថៃ៖ តារាសម្តែងស្រីថៃ នាង Taew Natapohn តែងត្រូវបាន សង្សារជាទីស្រឡាញ់របស់នាង ផ្គាប់ចិត្តគ្រប់ពេលវេលាតែម្តង ដែលធ្វើឲ្យអ្នកគាំទ្រច្រណែន នឹងក្តីស្រឡាញ់របស់ពួកគេទាំងពីរខ្លាំងណាស់។ 

កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ បានបង្ហោះរូបថតជាមួយនឹងគូស្នេហ៍ ក្នុងថ្ងៃគម្រប់ខួបនៃសេចក្តីស្រឡាញ់ រយៈពេល១០ឆ្នាំ។ 

ចំពោះមិត្តប្រុសរបស់នាងTaew បានរៀបចំបាច់ផ្កាដ៏ស្រស់ស្អាត នៅក្នុងថ្ងៃពិសេស ដើម្បីឲ្យនាងសប្បាយចិត្ត និងភ្ញាក់ផ្អើល តែសម្រាប់លើកនេះ បែរជានាង Taew ដឹងខ្លួនទុកជាមុន ហើយក៏មិនសូវធ្វើឲ្យនាង រំភើបចិត្តប៉ុន្មាននោះដែរ។ 

ក្នុងនោះដែរ នាងបានសរសេរ ខាងលើរូបថត ក្នុងថ្ងៃគម្រប់ខួបនៃសេចក្តីស្រឡាញ់ នោះថា "ចាប់បានហើយ"។ ប៉ុន្តែទោះបីជារូបនាង ដឹងខ្លួនក៏ដោយ ក៏នាងតែសប្បាយចិត្ត និងមានមោទនភាពខ្លាំងបំផុត ដែលមិត្តប្រុសរបស់នាង នៅតែចាំថ្ងៃពិសេស និងចាត់ទុកនាងជាមនុស្សសំខាន់ នៅក្នុងកែវភ្នែករបស់រូបគាត់ជានិច្ច។ 

គួរបញ្ជាក់ផងដែរថា នាង Taew និងមិត្តប្រុស បានស្រឡាញ់គ្នាជាច្រើនឆ្នាំណាស់មកហើយ ដែលគូស្នេហ៍ មិនដែលធ្វើឲ្យនាងទាស់ចិត្ត ម្តងណាឡើយ គឺមានតែព្យាយាមធ្វើគ្រប់យ៉ាងឲ្យនាង ដូចជាការទិញកាដូ បាច់ផ្កា និងរបស់ជាច្រើនទៀត ដើម្បីផ្គាប់ចិត្តនាងសឹងតែគ្រប់ពេល៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload