គួរតែ​បរិភោគតាំងអោ ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់

មនុស្ស ​មួយចំនួន​ចូលចិត្ត​បរិភោគ​តាំងអោ​ណាស់ នៅពេលដែល​ពិសា​ស៊ុប​ម្តងៗ ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​បែរជា​មិន​ចូលចិត្ត​ទៅវិញ តើ​អ្នកដឹង​ទេ​ថា​វា​មាន​សារៈសំខាន់​ដែល​អ្នក​នឹកស្មាន​មិន​ដល់ ដូចនេះ​ក្រោយ​ពេលដែល​អ្នកអាន​អត្ថបទ​នេះ​រួច អ្នក​គួរតែ​បរិភោគ​វា​។

​ប៉ូវ​ខួរក្បាល​
​ នៅក្នុង​បន្លែ​នេះ​មាន​វីតាមីន និង​សារធាតុ​ជាច្រើន​ដែល​អាចជួយ​អ្នក​ឱ្យមាន​ចិត្តស្ងប់ មាន​អារម្មណ៍​ស្រស់ស្រាយ កាត់បន្ថយ​សម្ពាធ​អារម្មណ៍​អ្នក ការពារ​ខួរក្បាល​អ្នក ដោយ​អ្នក​មិនសូវ​ឆាប់​ភ្លេច​ឡើយ​។​

​ជំងឺ​ហើម
​ ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​វា​រួច វា​នឹង​ជួយ​អ្នក​ឱ្យ​បាត់​នូវ​ជំងឺ​ហើម និង​ងាយស្រួល​បត់ជើង ដោយសារតែ​នៅក្នុង​នោះ​មាន​ប្រូតេអ៊ីន សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម និង​ម៉ាញេស្យូម​។​

​ការពារ​សួត​
​ នៅក្នុង​នោះ​មាន​វីតាមីន​A ដូចនេះ​នៅពេលដែល​អ្នក​ពិសារ​ច្រើន វា​នឹង​ជួយ​ការពារ​ប្រព័ន្ធ​ដង្ហើម​អ្នក​មិន​ងាយ​មាន​ជំងឺ សួត​អ្នក​នឹងមាន​សុខភាព​ល្អ​។​

​ការពារ​ជំងឺ​ទល់លាមក​
​ វា​មាន​សារធាតុ​សរសៃ​ជាច្រើន​ដែល​អាចជួយ​ឱ្យ​ពោះវៀន​និង​ក្រពះ ដំណើរការ​បានល្អ ជាហេតុ​ដែល​អាចឱ្យ​សារធាតុពុល​បញ្ចេញ​មក​ក្រៅ​បាន​យ៉ាង​ងាយ ដូចនេះ​អ្នកនឹង​មិនមាន​ជំងឺ​ទល់លាមក​ឡើយ​ក្រោយ​ពេលដែល​បរិភោគ​វា​រួច​។​

​ស្បែក​ស្អាត​
​ប្រសិនជា​អ្នក​ចង់​មាន​ស្បែក​ស្អាត អ្នក​អាច​បរិភោគ​វា​បាន ព្រោះ​វា​អាចធ្វើឱ្យ​ស្បែក​គ្រើម​ប្រែជា​ទន់​រលោង​បាន​។​

​ការពារ​បេះដូង​
​នៅក្នុង​នោះ​មាន​សារធាតុ​៤​យ៉ាង​ដែល​អាច​ការពារ​បេះដូង​អ្នក​ឱ្យមាន​សុខភាព​ល្អ មិន​ងាយ​មាន​ជំងឺ​ឡើយ​។​

​បញ្ចុះ​កាឡូរី​
​ ប្រសិនជា​អ្នកមាន​កាឡូរី​ច្រើន អ្នក​អាច​ពិសារ​វា​បាន នោះ​ខ្លួន​អ្នកនឹង​មិនសូវមាន​ទៀត​ទេ ដូចនេះ​ជំងឺ​ផ្សេងៗ​នឹងមិន​រត់​មករក​អ្នក​ឡើយ​៕

ប្រភព៖​iknow

  • គួរតែ​បរិភោគតាំងអោ ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:សុខភាព
Tags: