5 ក្បាច់ហាត់ប្រាណជួយបន្ថែមខ្នាតដើមទ្រូង

មានអារម្មណ៍យ៉ាងណានៅពេលដែលមិត្តភក្តិចូលចិត្តថាឲ្យថា “អាដើមទ្រូងរៀបស្មើ ដូចក្តារបន្ទះ”! គឺឈឺចាប់ណាស់មែនទេ អ្នកខ្លះដល់ថ្នាក់តូចចិត្តតូចថ្លើមរត់ទៅធ្វើដើមទ្រូងក៏មាន! តែរឿងធ្វើដើមទ្រូងមិនមែនជារឿងងាយនោះទេ ព្រោះត្រូវចំណាយទាំងលុតយ ហើយត្រូវទ្រាំឈឺទៀត! ដូចនេះហើយ Whatsupkhmer ក៏មានវិធីហាត់ប្រាណងាយដែលជួយបន្ថែមខ្នាតដើមទ្រូងដោយមិនចាំបាច់ត្រូវអស់លុយហើយមិនចាំបាច់ឈឺខ្លួនទៀត!

1. Wide Push Up

– ស្ថិតនៅក្នុងក្បាច់អាហ្វង់ដី តែប្តូរពីលាតជើងត្រង់ទៅជាប្រើជង្គង់ច្រត់នឹងដីដូចក្នុងរូប
– យកដៃច្រត់ដីដោយឲ្យប្រវែងដៃស្មើនឹងទំហំស្មា
– សន្សឹមៗដាក់ខ្លួនទៅនឹងដីរូចត្រលប់មកក្បាច់ដើមវិញ
• ធ្វើ 10 – 15 ដង/ 1 set ធ្វើ2 -3 ដងក្នុងមួយថ្ងៃ ប្រហែល 3 ដងក្នុង 1 សប្តាហ៍

5 ក្បាច់ហាត់ប្រាណជួយបន្ថែមខ្នាតដើមទ្រូង

2. ក្បាច់សំពះ

5 ក្បាច់ហាត់ប្រាណជួយបន្ថែមខ្នាតដើមទ្រូង

– យកដៃទាំងសងខាងផ្គុំគ្នាដូចសំពះ
– ប្រើកម្លាំងប្រឹងច្រានដៃទាំងសងខាងចូលគ្នា ប្រឹង 10 វិនាទីរូចបន្ធូរវិញ
• ធ្វើ 30 ដង/ 1 set ធ្វើ 2 -3 set ក្នុងមួយថ្ងៃ

3. ក្បាច់លើកដុំដែក

5 ក្បាច់ហាត់ប្រាណជួយបន្ថែមខ្នាតដើមទ្រូង

– គេងផ្ងារនៅលើដី ដៃកាន់ដុំដែកទាំងសងខាង ម្ខាងកន្លះ ឬ 1 គីឡូ
– លាតដៃចេញឲ្យស្របត្រង់ទៅនឹងស្មា
– លើកដុំដែក ឲ្យដៃកែងទៅនឹងដីដូចក្នុងរូបបន្ទាប់មកដៃដាក់ខ្វែងគ្នានៅខាងមុខដើមទ្រូងរូចស្ថិតនៅក្នុងក្បាច់នេះមួយសន្ទុះ។
• ធ្វើ 10 – 15 ដង/ 1 set ធ្វើ 2 – 3 Set ក្នុងមួយថ្ងៃ អាចធ្វើការលើកម្តងមួយជំហៀងក៏បានដែរ។
4. ក្បាច់រុញជញ្ជាំង

– ឈរត្រង់ខ្លួន មុខបែរចូលជញ្ជាំង ឈរឲ្យឃ្លាតពីជញ្ជាំងឲ្យល្មមប្រវែងដៃ
– រូចអោនខ្លួនទៅមុខបន្តិចដោយលាតដៃទៅមុខទប់នឹងជញ្ជាំងរួចស្ថិតនៅក្នុងក្បាច់នេះ 10 – 15 វិនាទី។
• ធ្វើ10 – 15 វិនាទី/ 1 set ធ្វើ 2 -3 set ក្នុងមួយថ្ងៃ

5 ក្បាច់ហាត់ប្រាណជួយបន្ថែមខ្នាតដើមទ្រូង

5 ក្បាច់ហាត់ប្រាណជួយបន្ថែមខ្នាតដើមទ្រូង

5. ក្បាច់ច្រត់ដៃ

– បែរខ្នងដាក់កៅអីឬបង់អង្គុយអ្វីមួយ
– ធ្វើដូចជាអង្គុយនៅលើអាកាស ដោយច្រត់ដៃទាំងសងខាងជាមួយកៅអីរួចប្រឹង 3 វិនាទី
– បន្ទន់ខ្លួនបន្តិចឲ្យស្ទើរតែប៉ះដី រួចប្រឹង 3 វិនាទីរួចត្រលប់មកក្បាច់ដើមវិញ។
• ធ្វើ 10 – 15 ម្តង/ 1 Set ធ្វើ2 -3 Set ក្នុងមួយថ្ងៃ
ធ្វើទាំង 5 ក្បាច់នេះជាប្រចាំ នឹងជួយឲ្យដើមទ្រូងរបស់មិត្តនារីៗគឺស្អាតធំជាងមុនបានមួយកម្រិត យ៉ាងណាមិញ មិត្តនារីត្រូវញាុំជំពូកប្រូតេអីុនឲ្យបានច្រើនណា៕

ប្រភព៖ whatsupkhmer

  • 5 ក្បាច់ហាត់ប្រាណជួយបន្ថែមខ្នាតដើមទ្រូង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:សុខភាព
Tags: