គ្រោះថ្នាក់​គាំង​សរសៃឈាម​បេះដូង​មិន​ឱ្យ​ដឹង​មុន​ទេ ប៉ុន្តែ​អ្នក​អាច​ការពារ​បាន

គ្រោះថ្នាក់​គាំងបេះដូង គឺជា​ការ​ធ្លាយ​មួយ​មានដំណើរ​ការ​ដ៏​វែង​អន្លាយ វា​ទាក់ទង​នឹង​ការ​ប៉ះពាល់​សរសៃឈាម​ដែល​ចុក​ស្ទះ​យ៉ាង​សម្បើម ដោយ​កំណត់​ជាមួយ​ដំណើរការ​ឈាម​រត់ ។ បាតុភូត​នេះ ស្ថិត​នៅ​ជា​ច្រើន​ឆ្នាំ​ហើយ ដោយ​គេ​មើល​មិនដឹង​ខ្លួន​រហូត​ដល់​ថ្ងៃ​ដែល​សរសៃឈាម​ក្រហម​ចុក​ស្ទះ​ពេញលេញ ដោយ​ដំណើរ​ឈាម​រត់​ត្រូវ​ឈប់​ដើរ​យ៉ាង​គំរោះគំរើយ ។ នេះ​ហើយ គឺជា​ជំងឺ​គាំង​សរសៃឈាម​បេះដូង ដោយ​ក្រួស​ក្នុង​សរសៃឈាម​ឆ្ពោះទៅ​ដាច់​សរសៃឈាម​បេះដូង ឬ​ឆ្ពោះទៅ​ដាច់​សរសៃឈាម​នៃ​ខួរក្បាល​៨០​ភាគរយ ហើយ​គ្មាន​អុក​ស៊ី​សែន​ទៅ​ដល់ ។  I`accident vasculaire cerebral correspond a l`arret brutal de la circulation sanguine au niveau de cerveau. On distingue :I`accident ischemique : le vaisseau est s`est rompu et entraine un hematome .

គ្រោះថ្នាក់​ទាំងនេះ នៅ​ក្នុង​អនិស្សរភាព​ដែល​មាន​ចរិតលក្ខណៈ​ឯកត្តជន ហើយ​កត្តា​ដែល​គ្រោះថ្នាក់​មាន​ដូច​ខាងក្រោយ​៖
-​បុរស​ចាប់ពី​អាយុ​៤៥​ឆ្នាំ​ឡើង​ទៅ
-​ស្ដ្រី​ចាប់ពី​អាយុ​៥៥​ឆ្នាំ​ឡើង​ទៅ ឬ​ស្ដ្រី​អស់​រដូវ
-​ភាព​ដែល​មាន​ពីមុខ​គ្រួសារ​ដែល​មាន​ជំងឺ​បេះដូង
-​អ្នក​ពិសា​បារី
-​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម
-​អ្នកមាន​សម្ពាធ​ឈាម​ខ្ពស់
-​អ្នក​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​កើន​ហួសប្រមាណ
-​អ្នកមាន​មាឌធំ​ធាត់

ជំងឺ​គាំង​សរសៃឈាម​បេះដូង​អាច​បង្ក​ផល​អាក្រក់​ខ្លាំង​ណាស់ ប៉ុន្តែ​គេ​អាច​ទប់ស្កាត់​កា​រវិ​វត្ត​របស់​វា ហើយ​កាត់​បន្ថយ​គ្រោះថ្នាក់​ក្នុង​ការ​ការពារ គឺ​ការ​កែ​ដំណាលគ្នា​លើ​កត្តា​សំខាន់​ៗ​ដែល​គ្រោះថ្នាក់​៖
-​គឺ​អ្នក​ជក់បារី អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ,​អ្នកមាន​សម្ពាធ​ឈាម​ខ្ពស់​, អ្នកមាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​កើន​ហួសប្រមាណ ។
-​ការ​រស់នៅ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ទម្លាប់​ខាង​អនាម័យ ម្ហូបអាហារ​ពិសា​ភោជនាហារ​ឱ្យ​មាន​សមតា​ហើយ​មានការ​ហាត់ប្រាណ​២៥​នាទី​ទៅ​៣០​នាទី​ក្នុង​១​ថ្ងៃ ។
-​ការ​តាមដាន​ឱ្យ​ទៀងទាត់​ក្នុង​ពេល​ព្យាបាល ប្រសិនបើ​វេជ្ជបណ្ឌិត​ឱ្យ​តម​អាហារ ហើយ​ប្រើប្រាស់​ឱសថ ។

គ្រោះថ្នាក់​គាំង​សរសៃឈាម​បេះដូង បើ​យើង​ឆ្លង​ផុត​៤​ដំណាក់កាល​ចាប់ពី​អាយុ​៤៦​ឆ្នាំ​ម្ដង ៦៣​ឆ្នាំ​ម្ដង ៦៥​ឆ្នាំ​ម្ដង ហើយ​៧០​ឆ្នាំ​ម្ដងទៀត គឺ​យើង​អាច​ធ្វើ​ដំណើរ​រហូត​ដល់​អាយុ​៨០​ឆ្នាំ ។

ដើម្បី​ការពារ​ករណី​ជំងឺ​ខាងលើ​នេះ​យើង​ត្រូវ​ប្រើប្រាស់​ឱសថ​ដូច​ខាងក្រោយ​នេះ​៖
១-Simvastatine 20mg អត្ថប្រយោជន៍​កាត់​បន្ថយ​ជាតិ​ខ្លាញ់  Cholesterol ខ្លាញ់​Triglyceride ហើយ​ជំនួយ​ថ្លើម​ការពារ​ជំងឺមហារីក​ថ្លើម (​គឺ​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ដ្រ​ជនជាតិ​អង់គ្លេស ក្នុង​ព្រឹត្តិបត្រ​Medisite France) ។
២-Kardegic 75mg អត្ថប្រយោជន៍​ជំនួយ​ឱ្យ​ឈាមរាវ ទម្លុះ​បំពង់​សរសៃឈាម​ឱ្យ​ដំណើរការ​ស្រួល ។
៣-Huile de Saumon ឬ​Omega 3,6,9 អត្ថប្រយោជន៍​ជំនួយ​ខ្លាញ់​ក្នុង​ឈាម​ឱ្យ​មាន​លំនឹង មិន​ឡើង​មិន​ចុះ ហើយ​ការពារ​បេះដូង ។
៤-​មនុស្ស​យើង​មាន​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម ជំងឺ​ក្រូ​ស​ក្នុង​ថង់​ប្រមាត់ ជំងឺ​ដាច់​សរសៃឈាម សុទ្ធ​សឹង​ទាក់ទង Choloesterol និង​Triglyceride កើនឡើង​ហួសប្រមាណ​ទាំងអស់ ៕

ប្រភព៖​everyday

  • គ្រោះថ្នាក់​គាំង​សរសៃឈាម​បេះដូង​មិន​ឱ្យ​ដឹង​មុន​ទេ ប៉ុន្តែ​អ្នក​អាច​ការពារ​បាន已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:សុខភាព
Tags: