Antonio Conte ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍​ចុះ​កុងត្រា​៣​ឆ្នាំ​ជាមួយ Chelsea

លោកAntonio Conte នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ទូទៅ Chelsea នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ ទៅ​កាន់​ទីក្រុង​ឡុង​ដ៍​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹប​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

 

Antonio Conte ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍​ចុះ​កុងត្រា​៣​ឆ្នាំ​ជាមួយ Chelsea

 

 

បុរស​ដែល​កំពុង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ អង់គ្លេស​ហើយ​បាន​យល់ព្រម លើ កុងត្រា​រយៈពេល​៣ឆ្នាំ​ជាមួយ Chelsea ដែល​មាន​តម្លៃ ១៥លានផោន ឬ​ស្មើ​៥លាន​ផោន​ក្នុង​១ រដូវកាល។

 

 

ប្រភព​ជិតស្និទ្ធ​នឹង​អ្នកចាត់ការ​វ័យ ៤៦ឆ្នាំ បាន​ឲ្យ​ដឹង​ថា លោក​បាន​ជួប​ចរចា​រួចរាល់​អស់​ហើយ​ជាមួយ Chelsea នៅ​ចាំ តែ​ពេល​មក​ដឹកនាំ​ក្រុម ក្រោយ​ចប់​ភារកិច្ច​ជាមួយ​ជម្រើស​ជាតិ​អ៊ីតាលី​នៅ អឺរ៉ូ ២០១៦​ប៉ុណ្ណោះ។ ការ​មក​ដល់​របស់ Conte ធ្វើ​ឲ្យ​គេ​មាន​ចម្ងល់​ថា​តើ​លោក Steve Holland ជា​គ្រូ​បង្វឹក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​អតីត​អ្នកចាត់ការ​ចាស់ Chelsea មាន​ដូចជា​លោក Andre Villas-Boas, Roberto Di Matteo, Rafa Benitez, Jose Mourinho និង Guus Hiddink អាច​នៅ​បន្ត​ជាមួយ​នឹង​លោក Conte ទៀត ឬ​ក៏​ចាកចេញ​ពី​ក្លឹប។

 

 

Conte ធ្លាប់​ត្រូវ AC Milan ទាក់ទង​ទៅ​ដឹកនាំ​ដែរ តែ​ក្រោយ​មក​រូប​ លោក​បាន​បង្ហាញ​ពី​ចេតនា ចាកចេញ​ពី​ទឹកដី អ៊ីតាលី​ទៅ​ Premier League វិញ ក្រោយ​ចប់​ព្រឹត្តិការណ៍​អឺរ៉ូ ដោយ​បច្ចុប្បន្ន​អតីត​អ្នកចាត់ការ​​Juventus រូប​នេះ​កំពុង​ហ្វឹកហាត់​និយាយ​ភាសា​អង់គ្លេស៕

 

 

ចុច​អាន៖ ក្លឹប​ធំ​ទាំងអស់​នៅ​អង់គ្លេស​ចង់​បាន Zlatan លើក​លែង​តែ Man City

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun

  • Antonio Conte ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡុងដ៍​ចុះ​កុងត្រា​៣​ឆ្នាំ​ជាមួយ Chelsea已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:កីឡា