Barca ប៉ះ AT Madrid នៅ​ UCL យប់​ស្អែក នឹង​ពាក់​ឈុត​ក្រៅ​ដី​​ទាំង​២​ក្រុម

ជំនួប​រវាង​​ក្រុម​ខ្លាំង​អេស្ប៉ាញ​ FC Barcelona ទល់​នឹង​ Atletico Madrid ​​​នៅ​ UEFA Champions League វគ្គ​៨​ក្រុម ​នឹង​​​ពាក់​ឯក​សណ្ឋាន​ក្រៅ​ដី​​ទាំង​២​ក្រុម ទាំង​២​ជើង ដោយសារ​តែ​​សហព័ន្ធ​ UEFA បាន​ស្នើ​សុំ​ ដើម្បី​​ឲ្យ​ងាយ​ស្រួល​មើល។

 

Barca ប៉ះ AT Madrid នៅ​ UCL យប់​ស្អែក នឹង​ពាក់​ឈុត​ក្រៅ​ដី​​ទាំង​២​ក្រុម

Barca នឹង​ប្រើ​ឈុតក្រៅដី​ពណ៌​លឿង

 

Barca ប៉ះ AT Madrid នៅ​ UCL យប់​ស្អែក នឹង​ពាក់​ឈុត​ក្រៅ​ដី​​ទាំង​២​ក្រុម

At Madrid នឹង​ប្រើ​ឈុតក្រៅដី ពណ៌​ក្រម៉ៅ

 

​Barca នឹង​ស្វាគមន៍​ AT Madrid ជើង​ទី​១ ​នា​កីឡដ្ឋាន​ Nou Camp​ នៅ​ថ្ងៃ​អង្គារ​ (យប់​ស្អែក​នៅ​កម្ពុជា) ​ខណៈ​ដែល​ជើង​ទី​២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​​កីឡដ្ឋាន​ Vicente Calderon ​នា​ថ្ងៃ​ទី​១៣ ខែ​មេសា​ខាង​មុខ។

 

បើ​តាម​វិបសាយ​ក្លឹប​ Barca បាន​ឲ្យ​ដឹង​ថា UEFA បាន​ស្នើសុំ​​​ក្រុម​ទាំង​២ ឲ្យ​ប្រើ​ប្រាស់​ឈុត​ក្រៅ​ដី​ទាំង​អស់​គ្នា ទាំង​២​ជើង ​ដើម្បី​​ឲ្យ​ពណ៌​របស់​ក្រុម​ទាំង​២ ចែក​គ្នា​ឲ្យ​ដាច់ និង​ងាយ​ស្រួល​មើល​សម្រាប់​អាជ្ញាកណ្ដាល និង​អ្នក​ទស្សនា​ផង​ដែរ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports