សម្ដេច ហ៊ុន សែន ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ម្នាក់​ ១០​ម៉ឺន​រៀល ដល់​​អត្តពលិក​​៣៤០០​នាក់

ពិធី​ទទួល​ទាន​​អាហារ​មហា​គ្រួសារ​កីឡា​ខ្មែរ​នៅ​កោះពេជ្រ​នា​ល្ងាច​នេះ សម្ដេច​តេជោ ហ៊ុន សែន ​បាន​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ដែល​ចូល​រួម​ទាំង​អស់​ចំនួន​៣៤០០​នាក់ ដោយ​ម្នាក់​ៗ​នឹង​ទទួល​បាន​១០​ម៉ឺន​រៀល។ នេះ​បើ​តាម​អ្នក​ចូលរួម​កម្មវិធី​បាន​បញ្ជាក់។

 

សម្ដេច ហ៊ុន សែន ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ម្នាក់​ ១០​ម៉ឺន​រៀល ដល់​​អត្តពលិក​​៣៤០០​នាក់រូបភាព FB សម្ដេច​ ហ៊ុន សែន

ពិធី​ទទួល​ទាន​​អាហារ​មហា​គ្រួសារ​កីឡា​ខ្មែរ​​ដែល​រៀប​ចំ​ដោយ​សម្តេច​តេជោ​ ហ៊ុន សែន​ សម្រាប់​​អត្តពលិក​កម្ពុជា​ទាំង​អស់​​ត្រូវ​​បាន​រៀប​ចំ​​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​កីឡា​កម្ពុជា​ អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ និង​អបអរសាទរ​ខួប​កំណើត​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី។ ដោយ​ក្នុង​ឱកាស​នេះ  អត្តពលិក​ទាំង​អស់​​ក្នុង​នោះ​មាន​កីឡាករ​ កីឡា​ការិនី​ និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​កីឡា​ទាំង​អស់នឹង​មាន​វត្តមាន ដោយ​សរុប​បញ្ចូលគ្នា​ប្រមាណ​ជា ​៣៤០០​នាក់ ៕

 

 

អត្ថបទ៖ មុន្នី រម្យ