វីង បន្ត​ប្តេជ្ញា​ជួយ​រក្សា​ទំនាក់ទំនង​គ្រប់​​គ្រួសារ​ឲ្យ​កាន់​តែ​រឹងមាំ និង​ជួយ​ឲ្យ​ជីវភាព​ប្រជាជន​ជន​បទ​ប្រសើរ​ឡើង​

ចាប់​តាំងពី​បើក​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​២០០៩ មក វីង បាន​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​អាច​ផ្ញើ និង​ទទួល​ប្រាក់​បាន​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង ដោយ​ប្រើ​ទូរសព្ទ​ដៃ​។ ជាមួយ​នឹង​កញ្ចប់​សេវាកម្ម​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដូចជា ការ​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក បញ្ចូល​ទឹកប្រាក់​ទូរសព្ទ សេវា​ទូទាត់​វិក្កយបត្រ​ សេវា​វីង​គិតលុយ សេវា​បើក​ប្រាក់​បៀរវត្សរ៍​ និង​សេវា​ទូទាត់​លើ​អ៊ីនធឺណិត ប្រជាជន​កម្ពុជា​ទាំង​នៅ ទីក្រុង​ និង​ជនបទ​ សុទ្ធ​តែ​បាន​ទទួល​ភាព​រីករាយ​ជាមួយ​នឹង​ជម្រើស​ក្នុង​ការ​ផ្ទេរ​ប្រាក់​យ៉ាង​ឆាប់​រហ័ស និង​មាន​សុវត្ថិភាព​តាម​រយៈ​វីង។ ក្រុមគ្រួសារ​នៅ​តាម​ជនបទ អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​យ៉ាង​ងាយ​ស្រួល និង​ឆាប់រហ័ស​ពី​កូនៗ​របស់​ពួកគាត់​ដែល​ធ្វើការ​នៅតាម​ទីក្រុង ឬ​កន្លែង​ឆ្ងាយ​ពី​ផ្ទះ​។​

ដោយសារតែ វីង មាន​ភាព​ងាយ​ស្រួល​ខ្លាំង និង​ការច្នៃប្រឌិត​ខ្ពស់ បាន​ធ្វើ​ឲ្យ​សន្ទុះ​ចំនួន​អតិថិជន វីង កើន​ឡើង​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​មាន​ចំនួន​ប្រតិបត្តិការ​ច្រើន​ជាង ១០០ លាន ជាមួយ​បណ្តាញ​ភ្នាក់ងារ វីង ​ដ៏​រឹងមាំ​ច្រើន​ជាង ៣៦០០ កន្លែង​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

អ្វី​ដែល​សំខាន់​សម្រាប់​ក្រុម​ការងារ វីង លើស​ពី​ភាព​ជោគជ័យ​នៃ​កេរ្តិ៍ឈ្មោះ​របស់ វីង ទៅ​ទៀត​នោះ​គឺ​ការ​បន្ត​ប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​វីង ដើម្បី​ផ្តល់​សេវា​ធនាគារ​ចល័ត​ឲ្យ​បាន​ពេញលេញ ដោយ​ផ្តល់​នូវ​សេវា​ផ្ទេរ​ប្រាក់​ចល័ត​ជូន​ដល់​អតិថិជន​ដែល​មាន​ការ​លំបាក និង​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​។​

 

វីង បន្ត​ប្តេជ្ញា​ជួយ​រក្សា​ទំនាក់ទំនង​គ្រប់​​គ្រួសារ​ឲ្យ​កាន់​តែ​រឹងមាំ និង​ជួយ​ឲ្យ​ជីវភាព​ប្រជាជន​ជន​បទ​ប្រសើរ​ឡើង​

 

លោក ចូចូ ម៉ាឡូឡូស នាយក​ប្រតិបត្តិ​ធនាគារ​ឯកទេស វីង បាន​ឲ្យ​ដឹង​ថា​ ការ​ឈរ​ជើង​ដ៏​រឹងមាំ​របស់ វីង នៅ​ទូទាំង​កម្ពុជា មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​បម្រើ​សេវា​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ក្រីក្រ​ដែល​រស់ នៅ​តំបន់​ដាច់​ស្រយាល​។

 

លោក​​មាន​ប្រសាសន៍​ថា​៖ “​តាម​រយៈ​គំនិត​ច្នៃប្រឌិត និង​ការ​បង្កើត​ថ្មី​របស់ វីង​ ជា​បន្តបន្ទាប់ បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​កាន់​តែ​តិច និង​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​ទូទាំង​កម្ពុជា​ មាន​ភាព​ប្រសើរ​ឡើង​។ សេវា​ផ្ទេរប្រាក់ វីង មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​ផ្ញើ​ប្រាក់​ក្នុង​ករណី​បន្ទាន់ ដល់​ក្រុម​គ្រួសារ ឬ​ផ្ដល់​ការ​ចាយវាយ​ប្រចាំថ្ងៃ​របស់​ក្រុម​គ្រួសារ​គាត់​នៅ​តាម​ខេត្ត​ប៉ុណ្ណោះ​ទេ ប្រាក់​ដែល​ទទួល​បាន​អាច​ជួយ​សម្រួល​ដល់​ការ​សិក្សា​របស់​បងប្អូន ឬ​ជួយ​បង្កើត​អាជីវកម្ម​ខ្នាត​តូច​របស់​ ពួក​គាត់​បាន​ផង​ដែរ​។ ទាំង​អស់​នេះ បាន​ជួយ​លើក​ស្ទួយ​គុណភាព​ជីវិត​របស់​គ្រួសារ​នីមួយៗ និង បាន​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ដែល​ថា​ពួកគេ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។ ការ​ផ្ដល់​សេវាកម្ម​ដែល​មាន​ភាព​ច្នៃប្រឌិត​បែបនេះ វីង បាន​ជួយ​ឲ្យ​ប្រជាជន​នៅ​តាម​ជនបទ​មាន​ជីវភាព​ និង​អនាគត​ប្រសើរ​ឡើង​ឲ្យ​សម​ទៅ​តាម​អ្វី​ដែល​ពលរដ្ឋ​ទូទៅ​គួរ​តែ​ទទួល​បាន​។​

 

​ទន្ទឹម​នឹង​ការ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​អតិថិជន វីង ​មាន​សេវា​គ្រប​ដណ្ដប់​ ១០០% តាម​ស្រុក​ទាំងអស់​នៅ​ទូទាំង​កម្ពុជា និង​បាន​បង្កើត​ឱកាស​អាជីវកម្ម​សម្រាប់​ បណ្តាញ​ភ្នាក់ងារ​ដ៏​រឹងមាំ​របស់​ខ្លួន​ជាង ៣៦០០ កន្លែង​។ ដោយ​សហការ​ជា​ដៃគូ​ជាមួយ វីង ភ្នាក់ងារ​ទាំងអស់​អាច​បង្កើត​អាជីវកម្ម​ដែល​អាច​រក​ប្រាក់​ចំណូល​តាមរយៈ​ប្រតិបត្តិការ​របស់ វីង​។

 

​លោក ម៉ាឡូឡូស បាន​បន្ថែមថា “​ភាព​ជោគជ័យ​របស់​យើង កើត​ចេញ​ពី​ភាព​ជោគជ័យ​របស់​ភ្នាក់​ងារ​យើង​។ ហេតុនេះ ទើប​យើង​ចាត់​ទុក​ភ្នាក់ងារ​​យើង​ដូច​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​។ យើង​បាន​ផ្តល់​សម្ភារៈ ​និង​ធនធាន​ល្អៗ​សម្រាប់​ដំណើរការ​គ្រប់គ្រង​របស់​អាជីវកម្ម​ភ្នាក់ងារ​វីង និង​ធានា​ឲ្យ​បាន​ប្រព័ន្ធ​សុវត្ថិភាព​ភ្នាក់ងារ​ផង​ដែរ។ យើង​បាន​បំពាក់​ឧបករណ៍ និង​ការ​បណ្ដុះបណ្ដាល​ជា​ចាំបាច់​ដើម្បី​ធ្វើឲ្យ​អាជីវកម្ម​របស់​ពួកគេ​ទទួលបាន​ជោគជ័​យ​។ ភាព​ជា​ដៃគូ​ដ៏​ល្អ​នេះ គឺ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​អាជីវកម្ម​របស់​ភ្នាក់ងារ​យើង និង​ទទួលបាន​មកវិញ​នូវ​ការ​ពេញចិត្ត​យ៉ាងខ្លាំង​ពី​អតិថិជន​។ នៅពេល​ដែល​អតិថិជន​សប្បាយចិត្ត និង​មាន​ជីវភាព​ប្រសើរ​នោះ​ គឺ​ជា​ការ​បញ្ជាក់​ពី​ភាព​ជោគជ័យ​ពិត​ប្រាកដ​សម្រាប់​វីង​។

 

វីង ផ្ដល់​​សេវាកម្ម​ផ្ទេរ​ប្រាក់​ចល័ត​ដែល​មាន​ភាព​ច្នៃប្រឌិត​ថ្មី​មួយ ដូចជា ផ្ញើ​ប្រាក់ ទូទាត់​វិក្កយបត្រ​ ទិញ​កាត​ទូរសព្ទ សេវា​បើក​ប្រាក់​បៀវត្សរ៍ ការ​ទូទាត់​លើ​អ៊ីនធឺណិត និង​វីង​គិតលុយ​។ ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.wingmoney.com ឬ​ទាក់ទង​មក​លេខ 023 999 989​៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​