​ដល់​​ថ្ងៃ​​សម្រាល​​ ​ទើប​ដឹង​ថា​​ខ្លួន​​ពពោះ​​កូន​ ៥នាក់

​ស្ត្រី​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ ​​​​​បាន​ធ្វើ​​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​​​ និង​នឹក​ស្មាន​មិន​ដល់​ ក្រោយ​​សម្រាល​កូន​​​​​​​បាន​​​៥នាក់​​​ ​ខណៈ​​ម្ដាយ​ខ្លួន​​ឯង​​គិត​​ថា​​​មាន​កូន​តែ​មួយ​ប៉ុណ្ណោះ។

​ដល់​​ថ្ងៃ​​សម្រាល​​ ​ទើប​ដឹង​ថា​​ខ្លួន​​ពពោះ​​កូន​ ៥នាក់

ស្ត្រី​ជា​ម្ដាយ​​មាន​ឈ្មោះ​ Manita Singh ​អាយុ​ ២៥​ឆ្នាំ​​​ ​ត្រូវ​​​បាន​គេ​បញ្ជូន​​​​​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​​​​រដ្ឋ​មួយ​ ​ក្នុង​ទីក្រុង Ambikapur ​ខេត្ត Chhattisgarh ​ភាគ​​ខាង​កើត​​ប្រទេស​​កាល​ពី​ព្រឹក​​ថ្ងៃ​ទី​ ២​មេសា​​ កន្លង​ទៅ​​​​ ​ក្រោយ​​នាង​​​​ត្អូញ​​ឈឺ​ពោះ​រយៈ​ពេល​​​ ២៦​សប្ដាហ៍​ រ​ហូត​​ដល់​ថ្ងៃ​កើត​។

​​

ក្រុម​វេជ្ជបណ្ឌិត​​​ឥណ្ឌា​​ ​ដែល​បាន​​​ជួយ​សម្រាល​​កូន​​ឲ្យ​នាង​​​នៅ​ម៉ោង​១១​ព្រឹក​ ​ទើប​​ដឹង​​​​​ដែរ​​ថា​​​​​​នាង​​មិន​មែន​មាន​​កូនតែ​​​​​មួយ​ទេ​ ​គឺ​​​ ៥នាក់​ឯណោះ ​ដោយសារ Manita ​មិន​​ដែល​​​​ឆ្លុះ​អេកូ​​។ កូន​​​ទាំង​អស់​​​​មាន​ទម្ងន់​​​​​​ត្រឹម​​តែ​​ជាង​ ១,៥គីឡូ​ក្រាម​ប៉ុណ្ណោះ​ ​​ដោយ​គ្រូពេទ្យ​កំពុង​​មើល​ថែ​យ៉ាង​ជាប់​។

 

ចំណែក​ឪពុក​​​​​​លោក Mahesh Singhe អាយុ ២៦​ឆ្នាំ​ ​​សម្ដែង​អារម្មណ៍​​រំភើប​រីករាយ​​​​​​ជា​មួយ​​កូន​ស្រី​ទាំង ​៥នាក់​ ខាង​លើ​។ លោក​​បន្ត​ថា​ “​​យើង​​សោក​ស្ដាយ​​​​ជា​ខ្លាំង​​​ នៅ​ពេល​​បាត់​បង់​កូន​​​ប្រុស​​ដំបូង​​កាល​ពី​ ២​ឆ្នាំ​មុន​ ​​​ហើយ​ពេល​នេះ​ខ្ញុំ​ជឿ​ថា​​ព្រះ​​ប្រាកដ​​សង​ជំងឺ​ចិត្ត​​​​ពួក​យើង​ ​​ដែល​ប្រទាន​​​កូន​ម្ដង ៥នាក់”។

 

​​​​តាម​​សម្ដី​គ្រូពេទ្យ​ ទាំង​ម្ដាយ​​​ និង​​​​កូន​​​​មាន​សុខភាព​​ធម្មតា​​​ទេ​ ​តែ​​នៅ​តាម​ដាន​ពិនិត្យ​មើល​​​​​ជាប់​ជានិច្ច៕

 

​ដល់​​ថ្ងៃ​​សម្រាល​​ ​ទើប​ដឹង​ថា​​ខ្លួន​​ពពោះ​​កូន​ ៥នាក់

ម្ដាយ​​ឈ្មោះ​ Manita Singh

 

ចុចអាន៖ បុរស​ឥណ្ឌា​ មាន​ម្រាម​ដៃ​ជើង​ច្រើន​​បំផុត​ក្នុង​លោក ភ័យ​ខ្លាច​ដាច់​​ម្រាម​ទាំង​នោះ

ចុចអាន៖ នារី​ឥណ្ឌា​ទៅ​ប្ដឹង​ប៉ូលិស​ពី​បទ​រំលោភ ដោយ​នាំ​យក​ភស្តុតាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

ចុចអាន៖ ទារក​​ឥណ្ឌា​ម្នាក់​ទើប​កើត មាន​ទម្ងន់​ដ៏​ធ្ងន់​​បំផុត​មិន​គួរ​ឲ្យ​ជឿ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Metro