៣ក្រុម ទទួលបាន ៣ពិន្ទុ ដោយមិនបាច់ចំណាយកម្លាំង នៃពាន Khmer Real Estate

ភ្នំពេញ៖ សប្ដាហ៍ទី៣ នៃការប្រកួតពានរង្វាន់ពាក់កណ្ដាលអាជីព Khmer Real Estate Cup លើកទី៥ មាន ៣ក្រុម រួមមានក្រុម Khmer United, ក្រុមខ្លាស និងក្រុម Black Eagle ដែលរកបាន ៣ពិន្ទុរៀងៗខ្លួន ដោយមិនបាច់ប្រកួត បន្ទាប់ពីគូប្រកួតរបស់ខ្លួន បោះបង់ការប្រកួត កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។
ចំពោះក្រុម RFL គឺមិនបានមកប្រកួតជាមួយក្រុម Khmer United នោះទេ ដោយសារជាប់កាតព្វកិច្ចលេងពានមួយទៀត ។ ការអវត្តមាននេះ បានធ្វើឲ្យក្រុម Khmer United រក្សាកំពូលតារាងពូលA ដដែល ដោយមាន ៩ពិន្ទុ បន្ទាប់ពីឆ្លងផុត ៣ប្រកួត ឈ្នះទាំង៣ ។
ចំណែកក្រុម YFC និងក្រុម Gool Hill ក៏មាន ៩ពិន្ទុដែរ ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងនោះក្រុម YFC ឈ្នះក្រុម White Bird ១០-០ និងក្រុម Good Hill ឈ្នះនិស្ស័យ ១-០ ។ ឯលទ្ធផល ៣ប្រកួតទៀត រួមមានក្រុម DN Youth ប្រកួតស្មើក្រុម V.Train ២-២, ក្រុម Media FC ស្គាល់ពាក្យឈ្នះលើកដំបូងលើក្រុម Blue Dragon និងក្រុម Puokmak United លត់ក្រុម HHK ៧-១ ដើម្បីទទួលបាន ៦ពិន្ទុ ។
ដោយឡែកលទ្ធផលក្នុងពូលB វិញ គឺក្រុម Ford និងក្រុមស្ថាបនា បានអវត្តមានដោយគ្មានមូលហេតុនាំឲ្យក្រុមខ្លាស និងក្រុម Black Eagle ទទួលបាន ៣ពិន្ទុពេញតែម្ដង ។ ក្រុម Black Eagle ឆ្លងផុត ៣ប្រកួតឈ្នះ២ និងស្មើ១ រកបាន ៧ពិន្ទុឈរលេខរៀងទី២ ក្នុងតារាង ខណៈក្រុមខ្លាស ឈ្នះ២ និងចាញ់១ រកបាន ៦ពិន្ទុ ។ រីឯក្រុម EDC នៅតែរក្សាតំណែងកំពូលតារាងដដែល បន្ទាប់ពីប្រកួតឈ្នះក្រុមរុក្ខាកីឡា ៣-១ ។
រីឯលទ្ធផល ៣ប្រកួតទៀត គឺក្រុម V.K United, ក្រុមអាកាសចរណ៍ស៊ីវិល និងក្រុម Anvaya បានទទួល ៤ពិន្ទុស្មើៗគ្នា ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងនោះក្រុម V.K United យកឈ្នះក្រុមកូនខ្មែរ ២-០, ក្រុមអាកាសចរណ៍ស៊ីវិល យកឈ្នះក្រុមព្រៃសាលា ៦-៣ និងក្រុម Anvaya ប្រកួតឈ្នះក្រុមបាសាក់ ២-១ ៕

៣ក្រុម ទទួលបាន ៣ពិន្ទុ ដោយមិនបាច់ចំណាយកម្លាំង នៃពាន Khmer Real Estate

៣ក្រុម ទទួលបាន ៣ពិន្ទុ ដោយមិនបាច់ចំណាយកម្លាំង នៃពាន Khmer Real Estate