ចំណាយតែ១៧០ដុល្លារ អាចបំបែកលេខសម្ងាត់ iPhone បានយ៉ាងងាយ

កាលពីប៉ុន្មាន ថ្ងៃមុនខាងប៉ូលិស FBI អាមេរិកបានប្រកាសថា ពួកគេអាចបំបែកលេខសម្ងាត់ របស់ iPhone បានយ៉ាងជោគជ័យ ទោះជាគ្មាន ការជួយពីក្រុមហ៊ុន Apple ក៏ដោយ។ ក្នុងនោះកាលពីពេលថ្មីៗនេះ គេហទំព័រ Dailymail បានបង្ហាញឲ្យដឹងថា FBI គ្រាន់តែប្រើនូវ ឧបករណ៍រាវ លេខសម្ងាត់ម្យ៉ាង ដែលមានតម្លៃតែជាង ១០០ដុល្លារតែប៉ុណ្ណោះមក បំបែកលេខសម្ងាត់ដែលមាន លើ iPhone បានយ៉ាងជោគជ័យ។

ចំណាយតែ១៧០ដុល្លារ អាចបំបែកលេខសម្ងាត់ iPhone បានយ៉ាងងាយ

ឧបករណ៍នោះមានឈ្មោះថា IP Box វាជាប្រភេទឧបករណ៍រាវ លេខសម្ងាត់ដែលត្រូវបានគេ ផលិតឡើងសម្រាប់ ប្រើប្រាស់ក្នុងទីផ្សារងងឹត ហើយឧបករណ៍ប្រភេទនេះ ក៏ត្រូវបានច្បាប់ នៃសហរដ្ឋអាមេរិក ហាមមិនឲ្យ ប្រើប្រាស់។ ខណៈដែល IP Box ត្រូវបានឃើញមាន លក់លើគេហទំព័រ fonefunshop.co.uk ក្នុងតម្លៃតែជាង ១១៩ផោន តែប៉ុណ្ណោះ (ប្រហែល១៧០ដុល្លារ)។

ចំណាយតែ១៧០ដុល្លារ អាចបំបែកលេខសម្ងាត់ iPhone បានយ៉ាងងាយ

ខាង គេហទំព័រ dailymail បានបន្តឲ្យដឹងទៀតថា ពួកគេបានយកឧបករណ៍ នោះមកធ្វើតេស្តសាកល្បង យ៉ាងជោគជ័យ ក្នុងការបំបែក លេខសម្ងាត់លើ iPhone 5c ដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS 7 ។ លើសពីនេះគេបានបញ្ជាក់ថា IP Box មិនទាន់អាចបំបែក លេខសម្ងាត់ របស់ iOS 9 បាននោះទេ៕ ប្រភពពី៖sabay