សៀវភៅ​លិខិត ​ឆ្លង​ដែន​​នឹង​លែង​មាន​​ ក្រោយ​ពី​គេ​យក​ បញ្ចូល​ក្នុង​ទូរសព្ទ

មនុស្សមួយភាគតូចដែល ធ្វើដំណើរទៅក្រៅប្រទេស តែងភ្លេចរបស់របរ ពេលចេញដំណើរម្ដងៗ ជាពិសេសគឺលិខិតឆ្លងដែន ដែលជារបស់ដ៏ សំខាន់មួយ។ ដោយសង្កេតឃើញបញ្ហានេះ ក្រុមហ៊ុនមួយរបស់ប្រទេសអង់គ្លេស មានគម្រោង បញ្ចូលលិខិតឆ្លងដែន ចូលក្នុងទូរសព្ទ ងាយស្រួល យកតាមខ្លួន។

សៀវភៅ​លិខិត ​ឆ្លង​ដែន​​នឹង​លែង​មាន​​ ក្រោយ​ពី​គេ​យក​ បញ្ចូល​ក្នុង​ទូរសព្ទ

ក្រុមហ៊ុន De La Rue ដែលបច្ចុប្បន្ន ជាក្រុមហ៊ុនផលិត លិខិតឆ្លងដែនដ៏ធំមួយ កំពុងសិក្សាលើបច្ចេកវិទ្យា ដែលអាចឲ្យរក្សាទិន្នន័យ របស់លិខិតឆ្លង ដែននៅលើទូរសព្ទ ក្នុងកម្រិតសុវត្ថិភាពខ្ពស់បំផុត។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានលើកឡើងថា ផែនការនេះគឺស្ថិតនៅដំណាក់កាលដំបូងបំផុត ហើយប្រសិន បើផែនការនេះ សម្រេចជោគជ័យ នោះលិខិតឆ្លងដែន ឌីជីថលថ្មីនេះនឹងអាចប្រើ បានដូចជា Boarding Pass យ៉ាងអីចឹង។

យោងតាមលោក David Jevans ដែលមកពីក្រុមហ៊ុនសុវត្ថិភាព Proofpoint បានឲ្យដឹងថា ដើម្បីឲ្យលិខិតឆ្លងដែនឌីជីថល លើទូរសព្ទអាច រក្សាទុកយ៉ាង សុវត្ថិភាពបាន គឺត្រូវឲ្យមាន Hardware ថ្មីលើទូរសព្ទដែលអាចធានាថា លិខិតឆ្លងដែនឌីជីថល នោះមិនអាចឲ្យ អ្នកកូពីយកបាន។ មិនតែប៉ុណ្ណោះ ក៏ត្រូវមានឪបករណ៍ អានលិខិតឆ្លងដែន ឥតខ្សែផងដែរ៕ ប្រភព៖sabay