ទូរសព្ទ​បត់​អេក្រង់​បាន​ ​របស់​ Samsung អាច​នឹង​ចេញ​លក់ ​​ឆ្នាំ​២០១៧

កន្លងមកធ្លាប់មានពាក្យ ចចាមអារ៉ាម បានផ្សព្វផ្សាយថាក្រុមហ៊ុន Samsung នឹងដាក់លក់ទូរសព្ទ ដែលអាចបត់អេក្រង់ បាននៅដើម ឆ្នាំ២០១៦នេះ ប៉ុន្តែវាហាក់មិន បានកើតឡើងសោះ។ ឥឡូវនេះមានរបាយការណ៍ថ្មីមួយ បានឲ្យដឹងថាទូរសព្ទនឹងចេញលក់នៅ ឆ្នាំក្រោយឯណោះ។

ទូរសព្ទ​បត់​អេក្រង់​បាន​ ​របស់​ Samsung អាច​នឹង​ចេញ​លក់ ​​ឆ្នាំ​២០១៧

បើតាមរបាយការណ៍ថ្មី ពីទឹកដីកំណើតរបស់ Samsung គឺប្រទេសកូរ៉េខាងត្បូង បានអះអាងថាក្រុមហ៊ុន នឹងចាប់ផ្ដើមសង្វាក់ ផលិតកម្មខ្នាតធំនៃ ទូរសព្ទបត់អេក្រង់ នៅត្រឹមចុងឆ្នាំនេះ ហើយនឹងផ្ដើមដាក់លក់ឆ្នាំក្រោយ។

របាយការណ៍បានបញ្ជាក់ថា ដែរថាទូរសព្ទបត់អេក្រង់ របស់ Samsung នឹងជាទូរសព្ទអេក្រង់៥អ៊ីញ ពេលបត់ ហើយនឹងប្រែទៅជា៧អ៊ីញ នៅពេល លាមកវិញ៕ប្រភព៖sabay