Rio Ferdinand ចង់មកគ្រប់គ្រង ក្លឹបអតីតខ្លួនជំនួស Louis van Gaal

អង់គ្លេស៖ កីឡាករ Rio Ferdinand បានប្រកាលនៅលើធ្វីតទូ័រថា គាត់នឹងជំនួសតំណែង Louis van Gaal   ដោយមកគ្រប់គ្រង ក្លឹបបិសាចក្រហម ។

អតីតតារាបាល់ទាត់ ជម្រើសជាតិអង់គ្លេស បានចំណាយពេល ១២ រដូវកាល លេងនៅពហុកីឡដ្ឋាន Old Traford ក្រោយផ្លាស់មកពីក្លឹប Leeds United  កាលពីឆ្នាំ ២០០២ក្នុងតម្លៃខ្លួន ៣០លានផោន ។

ក្នុងការទិញដូរនោះ Rio Ferdinand បានក្លាយជាកីឡាករ ខ្សែការពារដែលថ្លៃជាងគេ ជាប្រវត្តិសាស្ត្រ ក្នុងអំឡុងពេលនោះ ។

បច្ចុប្បន្ន បិសាចក្រហមស្ថិតក្រោមការ គ្រប់គ្រងរបស់ Louis van Gaal  ដែលកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរ  ។

បើទោះបីជាអតីត អ្នកគ្រប់គ្រងតោខៀវ ត្រូវបានគេរំពឹងថានឹងមកដឹកនាំក្លឹប បិសាចក្រហម នៅរដូវកាលនេះ ប៉ុន្តែ  Rio Ferdinand បានបង្ហាញ បទពិសោធន៍ របស់ខ្លួន ចង់គ្រប់គ្រង ក្លឹបបិសាចក្រហម។

Rio Ferdinand បានសរសេរនៅលើធ្វីតទ័រថា ជំពូកថ្មី .... កិច្ចសន្យាដែលបានចុះហត្ថលេខា ...សម្លឹងមើលទៅមុខ ដើម្បីនឹងចូលទៅ គ្រប់គ្រងក្នុខែ មិថុនា ៕

Rio Ferdinand ចង់មកគ្រប់គ្រង ក្លឹបអតីតខ្លួនជំនួស Louis van Gaal

Rio Ferdinand ចង់មកគ្រប់គ្រង ក្លឹបអតីតខ្លួនជំនួស Louis van Gaal