រូបមន្តនៃបបរ ដែលល្អសម្រាប់ សុខភាពកូន

រូបមន្តនៃបបរ ដែលល្អសម្រាប់ សុខភាពកូន

នៅពេលដែលកូន ដល់ដំណាក់កាល ដែលត្រូវបន្ថែមអាហារ ផ្សេងៗក្រៅពីទឹកដោះគោ អ្នកគួរតែដាំបបរដែលអាច ផ្តល់សារធាតុចិញ្ចឹមឲ្យកូន ទើបគេអាច លូតលាស់ បានល្អ ហើយមានសុខភាពល្អ មិនងាយមានជំងឺឡើយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្ត ក្នុងការចម្អិនបបរមួយ ប្រភេទដែលល្អចំពោះកូន។ តើមានរបៀបធ្វើដូចម្តេចខ្លះទៅ?

គ្រឿងផ្សំ ៖ អង្ករចំនួន៤០ក្រាម ដំឡូងចំនួន៣០ក្រាម ទឹកចំនួន៤០០មីលីលីត្រ នេះជាគ្រឿងផ្សំសម្រាប់បបរពីរចាន។

រូបមន្តនៃបបរ ដែលល្អសម្រាប់ សុខភាពកូន

របៀបចម្អិន ៖
១ ដំបូងអ្នកត្រូវតែលាងអង្ករឲ្យស្អាតជាមុនសិន បន្ទាប់មកត្រូវតែយកវាទៅត្រាំក្នុងទឹកចំនួនពី៣០នាទីឡើងលើ។
២ បន្ទាប់មកទៀតអ្នកត្រូវតែយកដំឡូងចិតចោលសំបក រួចយកវាទៅលាងឲ្យស្អាត រួចចិតជាដុំៗ ដោយត្រូវតែចិតចោលក្បាល និងកណ្តុយ ព្រោះវាមានលក្ខណៈ រឹងដែលអាចធ្វើឲ្យប៉ះពាល់ដល់ ក្រពះកូនក្រោយពេលដែលពិសាររួច។
៣  ក្រោយពេលដែលរៀបចំគ្រឿងផ្សំទាំងអស់រួច អ្នកអាចយកវាទៅដាំបានហើយ ដោយដាក់ទាំងទឹកត្រាំអង្ករ និងអង្ករចូលទៅជាមួយ ហើយដាក់ដំឡូងចូល និងទឹកចូលទៅដាំ ក្រោយពេលដែលឆ្អិនរួច អ្នកអាចយកវាទៅកិន ហើយយកក្រណាត់ស្បៃត្រងកាកចេញជាការស្រេច នោះកូនអ្នកនឹងចូលចិត្តញ៉ាំបបរប្រភេទនេះ៕

ប្រភព៖ www.health.com.kh

  • រូបមន្តនៃបបរ ដែលល្អសម្រាប់ សុខភាពកូន已关闭评论
  • 28 views
  • Hide Sidebar
    A+
Publish on:2016/04/04  Category:កំសាន្ត
Tags: