សត្រូវបងប្អូនឯង៖ ការផ្គើលបំបាក់មុខ មួយចំពោះប្រទេសចិន (វគ្គទី១៧)

...ដោយមានការភ្ញាក់ផ្អើល ជាទូទៅ សេចក្តីប្រកាសមួយដែល ផ្សាយដំណាលគ្នា តាមរលកធាតុអាកាសវិទ្យុ ក្រុងហាណូយ និងវិទ្យុក្រុងហូជីមីញ នៅថ្ងៃទី៩ ខែវិឆ្ឆិកា បានប្រការឲ្យដឹងពី “ការប្រជុំពិគ្រោះមួយ” ជើង-ត្បូង នៅពេល      ឆាប់ៗខាងមុខនេះ ដើម្បីរៀបចំការបង្រួបបង្រួម រដ្ឋាភិបាលទាំងពីឡើងវិញ។ ពីរ-បីសប្តាហ៍ក្រោយមក នៅពេលដែលការ ប្រជុំផ្សព្វផ្សាយ ជាសាធារណៈ ពីការសម្រេចចិត្តរបស់ខ្លួន ក្រុងហាណូយបានជោជន់ ទៅដោយសារលិខិតអបអរសរសើរជាច្រើនដែលចេញពី ប្រទេសសង្គមនិយមនានា លើកលែងតែប្រទេសចិនមួយ។

ការក្តៅប្រហាយកាន់រីកធំឡើងៗ របស់ក្រុងប៉េកំាង ចំពោះប្រទេសវៀតណាមបានសម្តែងឲ្យដឹង នៅថ្ងៃទី២៤ វិច្ឆិកាគឺបីថ្ងៃបន្ទាប់ពីការបញ្ចប់ “ការប្រជុំពិគ្រោះ” នៅទីក្រុង ហូជីមីញ។ ប្រទេសចិនបានទម្លាយភាពស្ងៀមស្ងាត់ភ្លាមៗ ដែលខ្លួនបានសង្កេតមើល រហូតមកទល់នឹងពេលនេះ ពីបញ្ហាប្រជុំកោះស្ពា្រតលី ដែល “រំដោះ”នៅខែមេសា ដោយកម្លាំងទ័ព របស់ក្រុងហាណូយ។

ក្នុងអត្ថបទដ៏វែងមួយរបស់ការសែត ហ្កនមិញដេលី ដែលសរសេដើម្បីទប់ការយកចិត្តទុកដាក់របស់វៀតណាមនោះ បានរំលឹកពីការកាន់កាប់ត្រួតត្រា តំាងពីយូយាណាស់ មកហើយរបស់ប្រទេសចិន លើប្រជុំកោះប៉ារ៉ាសែល និងស្ពា្រលី។អត្ថបទនេះបានអធិប្បាយ បញ្ចា្រស និងជំហររបស់ តេង ដែលសម្តែងឲ្យដឹងនៅខែកញ្ញា គឺថាបញ្ហានៃ នាទីរបស់ខ្លួន ចំពោះប្រទេសមួយ ឬប្រទេសមួយទៀត នៅពុំទាន់សម្រេចទេ។ ផ្ទុយទៅវិញការសែត ហ្កនមិញ ដេលី បានធ្វើឲ្យកក្រើក ជាថ្មីនូវនិក្ខេបទស្តីពី “ចំណែកដ៏ ពិសិទ្ធ នៃដែនដីរបស់ចិន” និងប្រមាន ប្រជុំកោះទំាងនោះ ដែលជាកម្មសិទ្ធរបស់ចិន ត្រូវ វិលមកក្នុងផ្នែកនៃមាតុប្រទេសជាស្ថាពរវិញ។

ត្រូវធ្វើចាប់អារម្មណ៍តិចតួចពីការគំរាមបិទមុខនេះ ក្រុងហាណូយ បានបន្តកម្មវិធីរបស់ខ្លួន ក្នុងការពង្រីកការត្រួតត្រាលើភាគខាងត្បូង និងលើជនជាតិចិន មួយលាន ប្រាំសែននាក់ ដែលរសនៅប្រទេសខ្លួនបន្ថែមទៀត។ នៅខែកុម្ភៈ ឆ្នាំ១៩៧៦ ក្នុងក្របខ័ណ្ឌនៃការបោះឆ្នោត ជ្រើសរើសសមាជិកសម្រាប់អនាគត រដ្ឋសភាជាតិ ការធ្វើ ជំរឿនប្រជាជនបានចាប់ផ្តើមជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ប្រកាសពីសញ្ជាតិរបស់ខ្លួន។ មនុស្សទំាងអស់ ដែលបានប្រកាសថា ខ្លួនមានសញ្ជាតិបរទេស ត្រូវបានដក ហូតជាស្វ័យប្រវត្តិ នូវសិទ្ធពលរដ្ឋ និងរបបស្បៀងអាហាររបស់ខ្លួន។

អាណិកជនចិន មួយភាគយ៉ាងធំ នៅភាគខាងត្បូង ត្រូវតែបង្ខំចិត្ត ប្រកាន់យកសញ្ជាតិ វៀតណាម។ ក្នុងរឿងនេះ ពួកចិន បានសម្គាល់ឃើញការរំលោភមួយ លើកិច្ច ព្រមព្រៀង ដោយមាត់ទទេកាលពីឆ្នាំ១៩៥៥ រវាងប្រទេសចិននិងប្រទេសវៀតណាមខាងជើង-ដែលតាមរយៈនេះថា ពួកអាណិកជនចិនមិនអាចក្លាយទៅជា ពលរដ្ឋវៀត ណាមបានទេ ក្រៅពី« ការស្ម័គ្រចិត្ត» របស់អ្នកទាំងនោះ ប៉ុន្តែ ក៏រំលោភលើខសន្យាដូចគ្នាដែលឲ្យសច្ចាប័នដោយរណសិរ្សរំដោះ ជាតិនៅវៀតណាមខាងត្បូងផងដែរ ។
ប្រទេសចិនបានតវ៉ាជាឯកជន ប្រឆាំងនឹងអ្វីដែលខ្លួន ហៅថា «ការចូលសញ្ជាតិដោយបង្ខំ» នៃបណ្តាអាណិកជនរបស់ខ្លួន។ នៅខែកុម្ភៈ និងខែមេសា ឆ្នាំ១៩៧៦ ការប្រជុំសម្ងាត់ ដែលរៀបចំឡើងចំនួនបីលើក ដើម្បីសាកល្បងដោះស្រាយ ការវិវាទនេះ គ្មានបានទទួលលទ្ធផលណាមួយឡើយ។ បីឆ្នាំក្រោយមក រឿងនេះបានត្រូវឯក អគ្គរដ្ឋទូតវៀត    ណាមប្រចាំក្រុងប៉េកាំង ង្វៀង ត្រុងវិញ បំភ្លឺប្រាប់ខ្ញុំថា វៀតណាមបានអះអាងថា ប្រយោគ «តាមការស្ម័គ្រចិត្ត» គឺពុំមានក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៥៥ ទេ។

ពីរឆ្នាំ ក្រោយ មកការប្រព្រឹត្តមិនល្អ របស់ក្រុងហាណូយ ចំពោះអាណិកជនចិន បានបញ្ឆេះឲ្យរឹតតែមាន ជម្លោះនឹងគ្នា និងបង្កការប្រឈមមុខដាក់គ្នារវាងចិន និងវៀត ណាមថែមទៀត។ ប្រហែលក្នុងពេលជាមួយគ្នា ដែលត្រូវចាប់ផ្តើមធ្វើការជំរឿនប្រជាជនរបស់ខ្លួន និងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសម្រាប់រដ្ឋសភាជាតិ បង្រួបបង្រួមមួយ ប្រទេសវៀតណាម បានបង្កើនការប្រឹងប្រែងរឹតតែខ្លាំង ដើម្បីពង្រឹងជំហររបស់ខ្លួន នៅឥណ្ឌូចិនឲ្យកាន់តែរឹងមាំ ឡើងទៀត។ ជាបឋមគឺ ប្រឹងប្រែង រឹតចំណងសម្ព័ន្ធភាព របស់ខ្លួនជាមួយប្រទេសឡាវ បន្ទាប់មកប្រឹងប្រែង បន្ថយជម្លោះទឹកដីរបស់ខ្លួនជាមួយប្រទេសកម្ពុជា។

ដោយហេតុនេះ ពួកមេដឹក នាក្រុងហាណូយ បានវាយតម្លៃថា ការបង្កើតឲ្យមាននៅក្នុងប្រទេសនូវ រដ្ឋាភិបាលបង្រួបបង្រួមមួយ និងក្បាលម៉ាស៊ីនសម្រាប់ធ្វើផែនការមួយ ត្រូវតែធ្វើព្រមគ្នា នឹងការរឹតចំណងទាក់ទងមួយ ជាមួយ        បណ្តាប្រទេសជិតខាងនៅឥណ្ឌូចិន ដែលជាអាទិភាពចាំបាច់ ខានមិនបានក្នុងការកសាងប្រទេសមួយ ដែលបំផ្លិចបំផ្លាញដោយសារសង្រ្គាមឡើងវិញ  និការចាប់ប្រតិបត្តិប្រែផ្លាស់ ទ្រង់ទ្រាយប្រទេសទៅជា សង្គមនិយមវិញ។ ប៉ុន្តែការចំអកបញ្ឈឺនយោបាយនេះ ទៅជាមាន លទ្ធផល ធ្វើឲ្យប្រទេសចិន និងកម្ពុជា រួបរួមគ្នាក្នុងជម្លោះតែរៀងៗខ្លួនរបស់ពួកគេ ជាមួយ    ប្រទេសវៀតណាមទៅវិញ។

មូលហេតុផ្សេងៗ នៃអរិភាព គឺប្រហែលជាខុសគ្នា ប៉ុន្តែ ប្រទេសកម្ពុជា និងចិនមានគំនិតប្រឆាំងដូចគ្នាចំពោះការលេចឡើង នូវប្រទេសវៀតណាមមួយ ដែលខ្លាំងពូកែ ទាំងធនធានទាំងកម្លាំងទ័ព និងអំណាចត្រួតត្រាគេ។ តើនេះជាការប្រព្រឹត្ត ដោយគិតទុកជាមុន ឬជាភាពគាប់ជូនធម្មតា ព្រោះពីរថ្ងៃក្រោយ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ខាងយោធាជាសម្ងាត់រវាងចិន និងខ្មែរនៅក្រុងភ្នំពេញ វៀតណាមបានបោះជំហានមុនគេនៅ លើផ្លូវនៃការបង្កើតឲ្យមានសម្ព័ន្ធភាពឥណ្ឌូចិនមួយ។

រដ្ឋមន្ត្រីទី១ នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ និងជាអគ្គលេខាបក្សប្រជាជន បដិវត្តន៍ឡាវ កៃសន ភូមិវិហាន ដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ វៀតណាម បានធ្វើដំណើរ ទៅក្រុងហាណូយ ដើម្បីធ្វើទស្សនកិច្ច ជាឯកជនមួយ។ សេចក្តីថ្លែងការណ៍រួម ដែលគាត់បាន ចុះហត្ថលេខាជាមួយ ឡេយន់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៧៦ បានគូសបញ្ជាក់ថា «ទំនាក់ទំនងពិសេស» ដែលកំពុងស្ថិតមានរវាងប្រទេសទាំងពីរ នឹងជួយសម្រួលដល់ទស្សនវិស័យនៃ សហប្រតិបត្តិការដ៏យូរអង្វែងមួយ ការជួយឧបត្ថម្ភគ្នាទៅវិញទៅមក និងកិច្ចសហការក្នុងប្រឆាំងទល់នឹង «ចក្រពត្តិនិយមនិងពួកប្រតិកិរិយាស៊ីឈ្នួល»។ សេចក្តីថ្លែងការណ៍ក៏បានសង្កត់ បញ្ជាក់ពី ចេតនារបស់...(នៅមានត)

សត្រូវបងប្អូនឯង៖ ការផ្គើលបំបាក់មុខ មួយចំពោះប្រទេសចិន (វគ្គទី១៧)

សត្រូវបងប្អូនឯង៖ ការផ្គើលបំបាក់មុខ មួយចំពោះប្រទេសចិន (វគ្គទី១៧)