រំជួលចិត្ត! កូនភ្លោះអាយុ ៧ឆ្នាំ ខ្លួនជាប់គ្នា តស៊ូព្យាយាមដើរទៅរៀន (មានវីដេអូ)

ថៃ៖ ពិតជាគួរឲ្យអាណិត ដល់កុមារភ្លោះទាំងពីរ ដែលមានខ្លួនជាប់គ្នា ហើយខំប្រឹងព្យាយាម ដើរទៅសាលារៀន ទាំងលំបាកលំបិន។

បើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា កុមារទាំងពីរ មានអាយុ៧ឆ្នាំ ម្នាក់ឈ្មោះ Pin និងម្នាក់ទៀតឈ្មោះ Pan ជាកូនភ្លោះកើតមក ជាប់ពោះជាមួយគ្នា មានដៃម្នាក់ពីរ ចំណែកជើងវិញ មានតែពីរប៉ុណ្ណោះ។ ថ្វីត្បិតតែវាពិបាកបន្តិចមែន ប៉ុន្តែពួកគេទាំងពីរនាក់ មិនអស់សង្ឃឹម និងមិនបោះបង់ជីវិត ដែលត្រូវតស៊ូរស់នៅជាបន្តឡើយ។

ក្នុងវីដេអូឃ្លីប បង្ហាញថាកុមារទាំងពីរ បានតស៊ូព្យាយាមដើររំកិលទៅសាលា ដោយប្រើទាំងជើង និងដៃទាំងពីរ របស់ពួកគេ និងអាចធ្វើសកម្មភាព បានជាច្រើនទៀតផងដែរ។បើយើងសាកល្បងគិតទៅ វាពិតជាពិបាកបំផុត សម្រាប់កូនភ្លោះដែលជាប់រូបរាងកាយ ឬដៃជើងជាប់គ្នា ពិបាកទាំងការរស់នៅ ស្លៀកពាក់ ញ៉ាំអាហារ និងការធ្វើសកម្មភាពជាច្រើនផ្សេងៗទៀត។

ទោះយ៉ាងណា កុមារ Pin និង Pan នៅតែជំនះរាល់ឧបសគ្គដើម្បីជីវិត សូម្បីតែពេលឡើងជណ្តើរម្តងៗក៏ពួកគេអាចធ្វើបាន ការញ៉ាំអាហារ និងការធ្វើការងារផ្សេងៗទៀត ការលេងកម្សាន្តក៏ដូចជាក្មេងដទៃទៀតដែរ។ 

គួរបញ្ជាក់ដែរថា វីដេអូឃ្លីបមួយនេះថតដោយ អង្គការអ្នកស័្មគ្រចិត្ត Bright Volunteers ដែលបច្ចុប្បន្ន បានធ្វើការជួយ និងមើលថែទាំកុមារភ្លោះទាំងពីរនាក់នេះ ដើម្បីជំរុញ និងជួយលើកកម្ពស់ ដល់ការរស់នៅរបស់ពួកគេទាំងពីរ ៕

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត