ឮថា ACU ​ឃាត់ខ្លួន ​ឯកអគ្គរាជទូតខ្មែរ​ប្រចំាកូរ៉េខាងត្បូង

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េ​ខាងត្បូង​) លោក ស៊ុត ឌី​ណា បាន​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ឃាត់ខ្លួន​សួរនាំ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ ។

ការ​ឃាត់ខ្លួន​អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ នា​ពេល​នេះ​គឺ​យោង​លើ​ពាក្យបណ្តឹង​ជា​ច្រើន​ទាំង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​នៅ​កម្ពុជា ពាក់​ព័​ន្ឋ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បំពេញការងារ ។ នេះ​បើ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ដែល​ត្រូវ​បាន​គេ​ចែករំលែក (Share) ត​ៗ​គ្នា​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ភ្លាម​ៗ​នៅឡើយ​ទេ​នៅ​វេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៤ មេ​សា​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​ភ្ជាប់​បាន​ហើយ​តែ​ពុំ​មាន​អ្នក​លើក​ទទួល ៕