ថ្ងៃនេះ! បន្ត​បិទ​បំរាម ខណៈ​ទឹកសមុទ្រ​ប្រែ​ធម្មតា

ខេត្ត​កែប ៖ សេចក្តីរាយការណ៍​គិត​ត្រឹម​វេលា​ម៉ោង​០២ និង​០៥​នាទី​រសៀល​ថ្ងៃ​ទី​០៤ មេ​សា ២០១៦ នេះ​ថា បាតុភូត​ដែល​ធ្វើ​ឱ្យ​ទឹក​សមុទ្រ​​នៅ​ឆ្នេរកែប​ប្រែ​ទៅ​ជា​ពណ៌​បៃតង ឬ​ត្រួយ​ចេក​ដ៏​ចម្លែក​គួរ​ឱ្យ​ខ្លាច​នោះ មក​ដល់​ពេល​នេះត្រូវ​បាន​វិល​មក​រក​ពណ៌​ធម្មតា​វិញ ។ទឹកសមុទ្រ​នៅ​កែប​វិល​ទៅ​រក​ធម្មតា ខណៈ​មនុស្ស​នៅ​តែ​ខ្លាច

ដោយឡែក នៅ​តាម​តំបន់ឆ្នេរ​ខ្សាច់​ជា​កន្លែង​លេង​ទឹក នៅ​តែ​អាជ្ញាធរ​បាន​បិទ​បំរាម​មិន​ទាន់​អនុញ្ញាត​ឱ្យ​សា​ធា​ណៈ​ជន និង​ភ្ញៀវ​ទេសចរ​ចុះ​ហែល​ទឹក​លេង​នោះ​ទេ ដោយ​អាជ្ញាធរ​បាន​ដាក់​កម្លាំង​សម្អាត​ជុំវិញ​ឆ្នេរ ដើម្បី​ឱ្យ​សោភ័ណ និង​បរិស្ថាន​ល្អ ។ រីឯ​ក្រុម​អាជីវករ​ជា​អ្នក​លក់​​ម្ហូបអាហារ​គ្រឿង​សមុទ្រ និង​អ្នកនេសាទ​សមុទ្រ ក៏​ត្រូវ​បាន​ដំណើរការ​ជា​ធម្មតា​វិញ​ដែរ ។ ជុំវិញ ក្រសួងបរិស្ថាន ៖ ផ្អាក​បរិភោគ​គ្រឿង​សមុទ្រ​នៅ​តំបន់​ខេត្ត​កែប​មួយ​រយៈសិន