រដ្ឋាករទឹក​ផ្តាច់​ទឹក​៧​ម៉ោង​នៅ​យប់​នេះ

រាជធានី​ភ្នំពេញ ៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​រយៈពេល​៧​ម៉ោង​ចាប់ពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៤ មេ​សា ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៥ មេ​សា ២០១៦​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​តាម​បណ្តោយ​ផ្លូវ​២១៧ កែង​ផ្លូវ​៣៧១ ចាប់ពី​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ​រហូត​ទៅ​ដល់​រោងចក្រ​ស្រា​បៀរ​កម្ពុជា ។

បើ​តាម​លិខិត​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ផ្ញើ​ជូន​អភិបាល​ខណ្ឌដង្កោ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ក៍បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ គឺ​ដើម្បី​អនុវត្ត​ការងារ​រើ និង​បង្វែរ​បំពង់​ទំហំ​៤០០​មី​ល្លិ​ម៉ែត្រ ៕