ឃើញ​ប្តី​នៅផ្ទះ​ស្រី​ស្នេហ៍ វាយ​ហែក​ខោ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់​ខ្លួន​ពី​ផ្ទះ​ប្រមាណ​២​ខែ​លួច​ទៅ​រួមរស់​សាង​ស្នេហ៍​យ៉ាង​ល្អូក​ល្អឺ​ន​ជាមួយ​ស្រី​ថ្មី​ជា​ប្រពន្ធចុង ហើយ​ត្រូ វ​បាន​ស្ត្រី​ជា​ប្រពន្ធដើម​តាម​រក​ឃើញ​រករឿង និង​ទប់​កំហឹង​មិន​បាន​វាយ​ប្តី​រហែក​ខោ រួច​នាំ​ចូល​ប៉ុស្តិ៍​ធ្វើ​កិច្ចសន្យា​ឈប់​ទាក់ទង​គ្នា​។

ការ​ប្រើ​ហឹ​ង្សា​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ មេ​សា ២០១៦ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវលំ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។

ស្ត្រី​ជា​ប្រពន្ធ​ដែល​តាម​រក​វាយ​ប្តី​ឈ្មោះ​ហៀ​ង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មានមុខ​របរ​លក់​បន្លែ​នៅ​ផ្សារ​ជម្ពូ​វ័​ន្ត ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ប្តី​មាន​ឈ្មោះ ណាត ភេទ​ប្រុស អាយុ​៥០ ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប ចំណែក​ស្ត្រី​ជា​ប្រពន្ធចុង​នោះ​ឈ្មោះ យ៉ុ​ង ភេទ​ស្រី អាយុ​៤០​ឆ្នាំ មានមុខ​របរ​លក់​ចេកចៀន មានកូន​ប្តី​មុន​ចំនួន​៣​នាក់ ស្រី​១ ប្រុស​២​នាក់​។

តាម​ស្ត្រី​ជា​ប្រពន្ធដើម​បានឱ្យ​ដឹង​ថា គាត់​បាន​បាត់​ប្តី​រយៈពេល​២​ខែ​មក​ហើយ ក៏​បាន​តាម​រក​ឃើញ នៅផ្ទះ​ស្រី ខឹង​ពេក​ក៏​បាន​វាយ​លោក​ប្តី​កំហូច​យ៉ាង​ចាស់ដៃ​តែ​ម្តង​។
ស្ត្រី​ជា​ប្រពន្ធចុង​បាន​រាបរាប់​ឱ្យ​ដឹង​ថា រូប​គាត់​ធ្លាប់​មាន​ប្តី​បាន​លែងលះ​គ្នា​រយៈពេល​៦​ឆ្នាំ​មក​ហើយដោយ​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់​។ រយៈពេល​ប្រមាណ​៥​ខែ នាង​ក៏​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ដែល​ជា​ប្តី​គេ​ខាងលើ និង​បាន​មក​រួម​រស់នៅ​ជាមួយ​គ្នា​បាន​២​ខែ​តែ​ប៉ុណ្ណោះ​។

តាម​ស្ត្រី​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​ទាក់ទង​គ្នា បុរស​រូប​នោះ​បាន​មក​សុំ​ស្នេហ៍​ដោយ​ប្រាប់​ថា ខ្លួន​បាន​លែងលះ​ប្រពន្ធដើម​ដាច់ស្រេច​ហើយ មិន​នឹក​ស្មានថា ប្រពន្ធ​គេ​មក​តាម​រករឿង​បែប​នេះ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​តាម​ឃើញ​ប្តី​នៅ​ជាមួយ​ស្រី និង​វាយ​យ៉ាង​ចាស់ដៃ ស្ត្រី​ជា​ប្រពន្ធដើម ក៏​បាន​ទាញ​ដៃ​ទៅ​ប៉ុស្តិ៍ ដើម្បី​ឱ្យធ្វើ​កិច្ចសន្យា​ឈប់​ទាក់ទង​គ្នា​ទៀត​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធចុង ក៏​បាន​ទៅ​ប៉ុស្តិ៍​ដែរ និង​បាន​ទាមទា​ជំងឺ​ចិត្ត​ចំនួន​២០០​ដុល្លារ តែ​ខាង​ប្រពន្ធដើម​មិន​ព្រម​ក៏​បាន​នាំ​ប្តី​កំហូច​ទៅ​ផ្ទះ​វិញ​បាត់​ទៅ​៕